ads
ads
(Khmer) ‘ខ្ញុំបានធូរស្រាលហើយ’: Mason Greenwood បំបែកភាពស្ងៀមស្ងាត់ចំពោះការចោទប្រកាន់កន្លងមក
03-February-2023

(Khmer) Mason Greenwood បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ បន្ទាប់ពីទទួលបទប្រកាន់ព្រហ្មទណ្ឌទាំងអស់ប្រឆាំងនឹងគាត់ត្រូវបានដកចេញ។

កីឡាករវ័យ២១ឆ្នាំរូប​នេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ធូរ​ចិត្ត​ដែល​បញ្ហា​នេះ​ចប់​ហើយ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​គ្រួសារ មនុស្ស​ជា​ទី​ស្រឡាញ់ និង​មិត្ត​ភក្តិ​សម្រាប់​ការ​គាំទ្រ​របស់​ពួក​គេ​។ ខ្ញុំនឹង​មិន​មាន​ការ​អធិប្បាយ​បន្ថែម​ទៀត​នៅ​ពេល​នេះ​»​។

Man United បានបញ្ជាក់ថា Greenwood នៅតែជាប់ការ​ព្យួរការ​ប្រកួតពី Man Utd ដដែល ហើយនឹងមិនអាចត្រឡប់ទៅធ្វើសកម្មភាពបាល់ទាត់វិញបានទេ មុនពេលពួកគេធ្វើការ និងបញ្ចប់ការស៊ើបអង្កេតផ្ទៃក្នុងរបស់ខ្លួនលើការចោទប្រកាន់មកលើរូបគាត់។

ប្រភព៖ The Sun

ads
ads