(Khmer) អ្នកចាត់ការក្រុម Getafe លោក Jose Bordalas បានបង្ហាញនូវអ្វីដែលកីឡាករ Mason Greenwood បាននិយាយទៅកាន់អាជ្ញាកណ្តាលដែលធ្វើអោយគាត់ទទួលកាតក្រហមក្នុងអំឡុងពេលប្រកួតជាមួយក្លិប Vallecano ។
Mason Greenwood បានទទួលកាតក្រហមបន្ទាប់ពីជូនដំណឹងដល់អាជ្ញាកណ្តាលថាគាត់ត្រូវបានកីឡាករក្លិប Vallecano ធ្វើរំលោភបំពានចំនួនបួនដង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត គ្រូបង្វឹក Bordalas បានពន្យល់ថា Greenwood បានស្បថជាមួយអាជ្ញាកណ្តាលជាភាសាអង់គ្លេស ប៉ុន្តែលោកបានទទូចថា អតីតតារាអង់គ្លេសរូបនេះមិនបានប្រមាថអ្នកណាឡើយ។
លោក Jose Bordalas បានប្រាប់អ្នកយកព័ត៌មានថា កីឡាករMason Greenwood បាននិយាយប្រាប់ខ្ញុំថា គាត់និយាយទៅអាជ្ញាកណ្តាលថា៖ «កុំ f*ck ជាមួយខ្ញុំ” ។ ខ្ញុំមិនដែលជេរប្រមាថអ្នកណាម្នាក់នោះទេ»។
លោកបានបន្តថា៖ «វាមានការខកចិត្ត ប៉ុន្តែគ្មានចំណុចណាដែលថាគាត់បានប្រមាថនរណាម្នាក់នោះទេ»។
ទោះជាយ៉ងណាក្តីយើងក្រឡេកមកមើលការឆ្លើយបំភ្លឺរបស់លោកអាជ្ញាកណ្តាលលោក Figueroa Vazquez វិញដែលលោកបានរៀបរាប់លម្អិតអំពីហេតុផលពិតប្រាកដសម្រាប់ការបណ្តេញ Greenwoodចេញពីទីលាន។
នៅក្នុងរបាយការលម្អិតរបស់លោកបានរៀបរាប់ថានៅនាទីទី 50 កីឡាករ Mason Greenwood ត្រូវបានបណ្តេញចេញសម្រាប់ហេតុផលដូចខាងក្រោម: សម្រាប់ការនិយាយទៅកាន់ខ្ញុំក្នុងការតវ៉ាមិនសមហេតុផលនិងលើកដៃរបស់គាត់ក្នុងកាយវិការមិនសមរម្យ f*ck you ។ កាយវិកានេះត្រូវបានគេចាត់ទុកថាខុសទៅនឹងវិន័យរបស់បាល់ទាត់។ ពេលបណ្តេញចេញ គាត់បានយកម្រាមដៃ ធ្វើកាយវិការម្តងហើយម្តងទៀត ជាសញ្ញានៃការមិនយល់ស្របនឹងការសម្រេចចិត្តដែលខ្ញុំបានធ្វើ។
ឥឡូវនេះ Greenwood ត្រូវប្រឈមមុខនឹងការពិន័យកាតក្រហម ហើយការបណ្តេញចេញក៏អាចប៉ះពាល់ដល់អនាគតរបស់គាត់ផងដែរ។ ខ្សែប្រយុទ្ធរូបនេះត្រូវបានគេរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបជាច្រើនរួមទាំងក្លិបយក្ស Barcelona និង Atletico Madrid ។ ខ្សែប្រយុទ្ធរូបនេះកំពុងមានឥទ្ធិពលនៅ Getafe បន្ទាប់ពីការផ្ទេរពី Manchester United ហើយក្លិបក៏ចង់រក្សាកីឡាករវ័យ 22 ឆ្នាំជាអចិន្ត្រៃយ៍ បន្ទាប់ពីការខ្ចីជើងរបស់គាត់ផុតកំណត់នៅរដូវក្តៅ។
Getafe បានបន្តចាញ់ការប្រកួតក្នុងលទ្ធផល 2-0 ខណៈកីឡាករបីនាក់របស់ពួកគេត្រូវបានបណ្តេញចេញ។ Juanmi Latasa បានទៅមុន បន្ទាប់ពីទទួលបានកាតលឿងទីពីរ Greenwood ជាអ្នកបន្ទាប់ ហើយ Damien Suarez ក៏ទទួលបានកាតក្រហមផងដែរ៕