ads
ads
(Khmer) តើ Mason Greenwood នឹងលេងឱ្យ Man United ម្តងទៀតទេ?
07-November-2023

(Khmer) Manchester United បានសម្រេចចិត្តមិនរក្សា Mason Greenwood លេងនៅក្លិបនៅរដូវក្តៅនេះ ដោយបានបញ្ជូនខ្សែប្រយុទ្ធដែលកំពុងជាប់កិច្ចសន្យាឱ្យចាកចេញទៅលេងខ្ចីជើងនៅក្លិបអេស្ប៉ាញ Getafe ។

ទោះបីជាការចោទប្រកាន់ទាំងអស់អំពីការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានលើកីឡាករ ត្រូវបានដកចេញក៏ដោយ ក៏បិសាចក្រហមយល់ពីស្ថានភាព និងកត្តាប៉ះពាល់មួយចំនួន។

យោងតាមលោក Ben Jacobs អ្នកសរសេរព័ត៌មានកីឡារបស់ GiveMeSport កីឡាករវ័យ 22 ឆ្នាំ “នឹងមិនលេងឱ្យ Man United ទៀតទេ” ទោះបីជាការសម្តែងគុណផលរបស់គាត់កំពុងតែរីកចម្រើនក្នុងលក្ខខណ្ឌខ្ចីជើងនៅ La Liga ក៏ដោយ។

អនាគតរយៈពេលវែងរបស់ Greenwood នឹងត្រូវបានវាយតម្លៃនៅចុងបញ្ចប់នៃរដូវកាល 2023/24 ដោយបិសាចក្រហមបើកចិត្តឱ្យគាត់ចាកចេញលើការផ្ទេរជាអចិន្ត្រៃយ៍។

ads
ads