(Khmer) គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំម៉ាឡេស៊ី លោក Brad Maloney បានទទួលស្គាល់ថាកីឡាករ Wan Ahmad Kuzri នៅតែចាប់អារម្មណ៍ក្នុងការជួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ AFF U-23 2022 Championship នៅកម្ពុជា ដែលចាប់ផ្តើមនៅថ្ងៃទី ១៤ ខែកុម្ភៈ បើទោះបីជាបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនក៏ដោយ។
ដំណើវិវត្តន៍ចុងក្រោយដែលត្រូវបានរាយការណ៍ដោយប្រភព Bernama បាននិយាយថា Maloney បានទាក់ទងជាមួយខ្សែបម្រើដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករួចហើយ។ ខណៈដែលពេលវេលាកាន់តែខើចទៅៗ Maloney ក៏បានបង្ហើបថា Wan Kuzri ចាំបាច់ត្រូវដោះស្រាយបញ្ហាផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងគាត់នៅទីនោះជាមុនសិន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Wan Ahmad Kuzri ដោះស្រាយគ្រប់បញ្ហាទាំងអស់ ហើយទៅដល់ប្រទេសម៉ាឡេស៊ី គាត់នឹងនៅតែមិនត្រូវបានផ្តល់សិទ្ធិឱ្យលេង ហើយនឹងនៅតែត្រូវប្រជែងយកកន្លែងជាមួយកីឡាករផ្សេងទៀត។
“ខ្ញុំបាននិយាយជាមួយគាត់កាលពីម្សិលមិញ ហើយគាត់ហាក់ដូចជាចាប់អារម្មណ៍ខ្លាំងណាស់ក្នុងការចូលរួម ប៉ុន្តែឥឡូវនេះយើងខ្វះខាតពេលវេលា។ ខ្ញុំសង្ឃឹមថាគាត់អាចចូលរួមក្រុមបានឆាប់តាមដែលអាចធ្វើទៅបាន»។
“ប្រសិនបើគាត់ត្រឡប់ទៅទីក្រុងគូឡាឡាំពួវិញ គាត់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេលជាក់លាក់មួយ ហើយនៅពេលដែលគាត់ដោះស្រាយកិច្ចការរបស់គាត់នៅសហរដ្ឋអាមេរិក យើងនឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ” ។
“មនុស្សគ្រប់រូបមានឱកាសដូចគ្នា។ ដូចដែលខ្ញុំបាននិយាយ ទ្វាររបស់យើងតែងតែបើកចំហ ដូច្នេះនៅតែមានកីឡាករជាច្រើនដែលមានសិទ្ធិចូលរួមក្រុមនេះ ហើយយើងតែងតែបើកចំហរអំពីវា” នេះជាការលើកឡើងរបស់លោក Brad Maloney បាននិយាយទៅកាន់អ្នកយកព័ត៌មានរបស់ Bernama ។
តាមពិតទៅ! Wan Ahmad Kuzri ធ្លាប់បានហ្វឹកហាត់ជាមួយជម្រើសជាតិម៉ាឡេស៊ីនិងឈុត U22 ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមកាលពីឆ្នាំ២០១៩ ដែរប៉ុន្តែមិនអាចលេងបានដោយបញ្ហាឯកសារនានា។
ក្រុមបាល់ទាត់ជម្រើសជាតិ U-23 គ្រោងនឹងចេញដំណើរទៅទីក្រុងភ្នំពេញ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីជួបប្រកួតក្នុងពូល B ចំនួន ៣ ទល់នឹង មីយ៉ាន់ម៉ា (១៥ កុម្ភៈ) នៅកីឡដ្ឋាន Prince Stadium ប្រទេសឡាវ នៅថ្ងៃទី ១៨ ខែកុម្ភៈ នៅកីឡដ្ឋាន Prince Stadium។ ខណៈការប្រកួតចុងក្រោយនៃវគ្គចែកពូល គឺការជួបក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី២១ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បន្ទាប់មក ក្រុមកំពូលតារាងពូល A, B និង C ក៏ដូចជាក្រុមជើងឯករង២០២២។ ការប្រកួតជម្រុះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។