(Khmer) យោងតាមសារព័ត៌មាន Daily Mirror កីឡាករ Marcus Rashford ត្រូវបានពិន័យសម្រាប់ការបើកបរលើសល្បឿនកំណត់នៅទីក្រុង Manchester ខណៈពេលកំពុងបើកបរកាលពីឆ្នាំមុន។
គាត់ត្រូវបានពិន័យជាប្រាក់ £574 និងបាដកប្រាំមួយពិន្ទុលើប័ណ្ណបើកបររបស់គាត់។ ខ្សែប្រយុទ្ធ Manchester United វ័យ 25 ឆ្នាំបានបើកលើសដែនកំណត់ 20 ម៉ាយក្នុងមួយម៉ោង ខណៈពេលដែលបើកបរឆ្លងកាត់កណ្តាលទីក្រុងក្នុងខែឧសភា ឆ្នាំ 2022។ បន្ទាប់មក Rashy បានសារភាពចំពោះបទល្មើសនៅក្នុងតុលាការ Manchester Magistrates ។
ទោះបីជាមានបញ្ហាក្រៅទីលានក៏ដោយ ក៏ Rashford មានទម្រង់លេងល្អក្នុងរដូវកាលនេះ ដោយរកបាន 19 គ្រាប់ក្នុងការប្រកួតទាំងអស់រហូតមកដល់ពេលនេះ។
ប្រភព៖ Daily Mirror