(Khmer) សហព័ន្ធកីឡាបាល់ទាត់ហូឡង់ (KNVB) បានផ្តល់ការឆ្លើយតបចំពោះបាតុភូតកីឡាករហូឡងជាច្រើននាក់ត្រូវបានចូលសញ្ជាតិឥណ្ឌូនេស៊ីមិនថាពួកគេមានដើមកំណើតហូឡង់ ឬដើមកំណើតផ្សេងនោះទេ។
កីឡាករហូឡង់ជាច្រើនមានសញ្ជាតិក្នុងប្រទេសឥណ្ឌូណេស៊ី អគ្គលេខាធិការ KNVBថា កុំឱ្យមានច្រើនពេក។ ដូចដែលអ្នកបានដឹងហើយថាមានកីឡាករជនជាតិហូឡង់ខ្លះ ដែលពេលនេះបានក្លាយជាជនជាតិឥណ្ឌូនេស៊ី ដូចជា Ezra Walian, Stefano Lilipaly, Shandy Walsh និង Shayne Pattynama ។
Marc Klok ក៏ជាឧទាហរណ៍មួយរបស់កីឡាករដើមកំណើតហូឡង់ (គ្មានឈាមឥណ្ឌូណេស៊ី) ដែលមានសញ្ជាតិនៅឥណ្ឌូនេស៊ី។ កាលពីមុនក៏មានឈ្មោះកីឡាករមយយចំនួនដូចជា Jhon van Beukering, Ruben Wuarbanaran, Sergio van Dijk, Tonnie Cusell, និង Raphael Maitimo ។
មិនផ្ដោតពីពីគម្រោងបង្កើតសញ្ជាតិសម្រាប់ U-20 World Cup 2023 កីឡាករមួយចំនួនដែលឮចូលសញ្ជាតិ ក៏មានអត្តសញ្ញាណមិនត្រូវបានបង្ហាញនិងបញ្ជាក់មកពីប្រទេសហូឡង់ផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ សមាគមបាល់ទាត់ហូឡង់តាមរយៈលោក Gijs de Jong បានផ្តល់មតិកែលម្អ។ លោកបានវាយតម្លៃថា ការចូលសញ្ជាតិនឹងមានឥទ្ធិពលវិជ្ជមានដល់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។ ទោះយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាផងដែរថា កីឡាករហូឡង់មិនច្រើនទេ ដែលត្រូវបាន PSSI ចូលសញ្ជាតិ។
Gijs de Jong បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (1/9/2022) ថា៖ “បាទ Marc Klok គឺជាឧទាហរណ៍មួយ។ គាត់ធ្លាប់ជាកីឡាករនៅប្រទេសហូឡង់ ហើយឥឡូវនេះគាត់កំពុងពង្រឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី” ។
លោកបានបន្ថែមពេលសើចថា៖ «បាទ ពិតណាស់វាល្អ ប៉ុន្តែកុំច្រើនពេក»។ Gijs de Jong ខ្លួនគាត់ផ្ទាល់បច្ចុប្បន្ននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ការមកដល់របស់គាត់គឺដើម្បីជូនដំណឹងថា សមាគមបាល់ទាត់ហូឡង់នឹងរៀបចំពិធីបុណ្យ Oranje Indonesia ។ ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅកីឡដ្ឋាន Gelora Bung Karno (SUGBK) ដែលជាកូីឡដ្ឋានធំ ស្ថិតក្នុងតំបន់ Senayan ទីក្រុងហ្សាតាការ ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2022។