(Khmer) លោក Mano Polking និយាយថា ការឈ្នះពាន AFF Cup គឺជាជម្រើសតែមួយគត់ ហើយក៏ចែករំលែកដែរថា ឥណ្ឌូនេស៊ី គឺជាក្រុមខ្លាំងមួយ។
ក្រោយបញ្ចប់ការចាប់ឆ្នោតពានរង្វាន់ AFF Mitsubishi Electric Cup 2022 លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ គាត់បានចែករំលែកគំនិតរបស់គាត់លើប្រធានបទជាច្រើនរួមទាំងទម្រង់ការប្រកួតក្នុងផ្ទះ/ក្រៅដី និងគូប្រកួតដែលគាត់ជឿជាក់ថានឹងគំរាមកំហែងដល់ការការពារតំណែងជើងឯករបស់ជម្រើសជាតិថៃ។
Mano បាននិយាយថា៖ «ខ្ញុំជឿថាទម្រង់ការប្រកួតក្នុងផ្ទះ និងក្រៅដីគឺល្អសម្រាប់អ្នកគាំទ្រ។ “វាបង្កើតបរិយាកាសខុសគ្នាទាំងស្រុងសម្រាប់ប្រទេសនានា។ អ្នកដឹងថាអ្នកនឹងលេងហ្គេមពីរប្រកូតនៅក្នុងផ្ទះ និងលេងពីរប្រកួតនៅក្រៅដី ប៉ុន្តែអ្នកដឹងថា តើអ្នកមានហ្វូងមនុស្សគាំទ្រអ្នក (នៅក្នុងហ្គេមក្នុងផ្ទះ)ដែរឬទេ»។
«យើងជាក្រុមការពារតំណែងជើងឯក វាធ្វើឱ្យវាខុសពីលើកមុនហើយមានសម្ពាធកាន់តែច្រើនមកលើយើង។ ទោះអ្វីក៏ដោយដែលទទួលបានក្រៅពីលទ្ធផលជើងឯកគឺមិនល្អ។»
ទន្ទឹមនឹងនោះ ទាក់ទងនឹងគំនិតរបស់លោក Mano ថាតើប្រទេសថៃត្រូវបានទាញចូលទៅក្នុងពូលងាយស្រួល ឬពិបាកជាងនោះ Mano បានចែករំលែកថា៖
«ខ្ញុំគិតថាវាពិបាកក្នុងការនិយាយថាអ្វីពិបាក ឬមិនពិបាក។ ប្រសិនបើយើងត្រូវចេញទៅប្រទេសឥណ្ឌូនេស៊ី វានឹងក្លាយជាការប្រកួតដ៏លំបាក។ ខ្ញុំគិតថាក្រុមស្រដៀងគ្នាខ្លាំងណាស់ យើងមិនអាចជ្រើសរើសបានទេ»។
ពេលសួរថាក្រុមណាដែលគាត់ជឿថានឹងពិបាកបំផុតក្នុងការប្រកួតជាមួយគាត់បាននិយាយថា៖
«ក្នុងចំណាត់ថ្នាក់ FIFA វៀតណាមនៅលើសថៃ។ ប៉ុន្តែខ្ញុំគិតថាក្នុងការប្រកួតចុងក្រោយនេះ ខ្ញុំមើលឃើញថា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនសុទ្ធតែល្អ ប៉ុន្តែឥណ្ឌូនេស៊ី ជាពិសេសខ្ញុំគិតថាពួកគេលេងជាមួយគ្នាយូរមកហើយជាមួយគ្រូបង្វឹកដូចគ្នា ពួកគេជាក្រុមខ្លាំង។»
ថៃជាប់ក្នុងពូល A ជាមួយហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និងឈ្នះរវាងប្រ៊ុយណេ និងទីម័រខាងកើត។ ពូល B មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ ពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្តើមនៅថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2022 និងបញ្ចប់នៅថ្ងៃទី 15 ខែមករា ឆ្នាំ 2023។