ads
ads
(Khmer) Manchester United អាចបង្កើនល្បឿនតាមប្រមាញ់ Cody Gakpo បន្ទាប់ពី PSV ជ្រុះចេញ UCL
25-August-2022

(Khmer) ក្រុមបិសាចក្រហម Manchester United ត្រូវបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការតាមប្រមាញ់ Cody Gakpo បន្ទាប់ពី PSV Eindhoven ចាញ់ Rangers ក្នុងការប្រកួតវគ្គ Play-off នៃក្របខ័ណ្ឌ Champions League ។ ក្រុម​របស់​ហូឡង់​បាន​ចាញ់​ក្នុងការ​ប្រកួតជើង​ទី​ពីរ​កាល​ពី​យប់​មិញ​ក្រោម​ស្នាដៃ​ក្រុមស្កុតឡែន 1-0 ហើយ​សរុបទាំងពីរជើង 3-2។

ការបរាជ័យនេះកើតឡើងជាបញ្ហាដ៏ធំមួយសម្រាប់ PSV ខណៈដែលពួកគេបានបរាជ័យក្នុងការទទួលបានកៅអីរបស់ពួកគេក្នុងវគ្គចែកពូល UCL រដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយសម្រាប់ Man Utd វាបានបង្កើនហាងឆេងក្នុងការឈានទៅដល់គោលដៅកំពូលរបស់ពួកគេគឺ Gakpo ។

កីឡាករវ័យ 23 ឆ្នាំនៅតែជាគោលដៅកំពូលមួយសម្រាប់បិសាចក្រហម ដោយ Erik ten Hag ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះស្ទីលលេងរបស់គាត់។Gakpo ក៏ដឹងយ៉ាងច្បាស់ពីការចាប់អារម្មណ៍ពី Man Utd ហើយគេត្រូវបានគេរាយការណ៍ថា បើកចំហរក្នុងការផ្លាស់ប្តូរទៅកាន់ Old Trafford ប្រសិនបើ United ដាក់សំណើដេញថ្លៃជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ។

United ប្រហែលជាទាញយកអត្ថប្រយោជន៍ពីការបរាជ័យរបស់ PSV ហើយព្យាយាមបង្កើនល្បឿនតាមប្រមាញ់ Gakpo ចាប់តាំងពីក្រុមលេង​លីគកំពូល​ហូឡង់​ Eredivisie នឹងមិនលេងនៅក្នុងការប្រកួតកំពូលរបស់អឺរ៉ុបនៅរដូវកាលនេះ។ កីឡាករជម្រើសជាតិហូឡង់ធ្លាប់​បាន​បង្ហាញខ្លួន៧​លើករុប​នេះ បានកសាងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងរដូវកាល 2021/22 ហើយក្នុង​រដូវ​កាល​នេះស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមក្នុងការប្រកួតលីកចំនួនពីរប្រកួតក្នុងរដូវកាលនេះ។

Gakpo នឹង​មានតម្លៃ៤០លានលាន​អឺរ៉ូ ហើយវាជាតម្លៃដែល​សម​ហេតុ​សម​ផល​ ដោយ​សារ​តែ​គាត់​នៅមានវ័យ​ក្មេង​ និង​មានឱកាសឡើងថ្វីជើងកម្រិត​ខ្ពស់​ជាង​នេះ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន United កំពុងផ្តល់អាទិភាពលើការផ្ទេរខ្សែបម្រើស្លាប Antony របស់ Ajax ដែលមានបំណងចង់ផ្លាស់ទៅ Old Trafford ។ Ten Hag ធ្លាប់ធ្វើការជាមួយកីឡាករវ័យក្មេងប្រេស៊ីលនៅកីឡដ្ឋាន Johan Cruyff Arena ហើយឥឡូវនេះគាត់កំពុងសម្លឹងមើលការជួបជុំគ្នានៅ Old Trafford ។

ដោយបានឃើញសំណើ 80 លានអឺរ៉ូត្រូវបានបដិសេធដោយក្លឹបយក្ស Eredivisie ក្លឹប Man Utd នៅតែមិនមានការរារាំងក្នុងការស្វែងរករបស់ពួកគេ ហើយត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើថ្មីក្នុងពេលឆាប់ៗនេះ ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនបានយល់ព្រមជាមួយ Antony រួចហើយ។

ads
ads