(Khmer) Manchester United អាចនឹងជួប Barcelona, Juventus ឬ Ajax ក្នុងវគ្គ Play-off Europa League របស់ពួកគេ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល E។
គ្រាប់បាល់របស់ Alejandro Garnacho បានបិទជ័យជម្នះ 1-0 របស់ Man Utd លើក្រុម Real Sociedad កាលពីយប់មិញ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃពូល E ខណៈដែលពួកគេត្រូវការយកឈ្នះគូប្រជែងមកពីអេស្ប៉ាញមួយនេះ២គ្រាប់ឡើងទៅ។
លទ្ធផលនេះមានន័យថា United នឹងត្រូវឆ្លងកាត់ការប្រកួតជម្រុះក្នុងខែកុម្ភៈ ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃ Europa League។ មានគូប្រជែងដ៏មានសក្តានុពលចំនួន 8 សម្រាប់ United ដែលសុទ្ធសឹងបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងសប្តាហ៍នេះ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងពូលរបស់ពួកគេ។
ក្រុមទាំងនោះមានដូចជា Ajax, Barcelona និង Juventus, United ដែល Man Utd ក៏អាចជួបជាមួយ Bayer Leverkusen, Red Bull Salzburg, Sevilla, Shakhtar Donetsk និង Sporting CP ផងដែរ។
ការចាប់ឆ្នោតវគ្គ Play-Off របស់ Europa League នឹងប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែវិច្ឆិកា វេលាម៉ោង 10 រសៀល។ ការប្រកួតជម្រុះ Europa League របស់ United នឹងធ្វើឡើងនៅថ្ងៃទី 16 និង 23 ខែកុម្ភៈ ឆ្នាំ 2023។