(Khmer) ខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United បានសារភាពថា គេចង់លេងជាមួយ Kylian Mbappe ក្នុងក្រុមតែមួយនារដូវកាលក្រោយ។
ការលើកឡើងបែបនេះអាចជាតម្រុយមួយដែល Pogba ទំនងជានឹងចាកចេញពី Man Utd បន្ទាប់ពីរូបគេនឹងអស់កិច្ចសន្យាជាមួយក្រុមក្រោយបញ្ចប់រដូវកាលនេះ។ ងាកមកកាន់ Mbappe វិញ គឺ ដូចគ្នារូបគេអាចចាកចេញបានដោយគ្មានតម្លៃក្រោយបញ្ចប់រដូវកាលនេះបន្ទាប់ពីកុងត្រារបស់គេជាមួយ Paris Saint Germain បានអស់សុពលភាព។
ក្នុងកិច្ចសម្ភាសជាមួយ Pogba ដែលអ្នកកាសែតបានចោតជាសំណួរ ថា តើគេអាចក្លាយជាមិត្តរួមក្រុមរបស់ Mbappe ឬយ៉ាងណានារដូវកាលក្រោយ រូបគេបាននិយាយថា«ហេតុអ្វីបានជាមិនអាច? វាតែងតែជារឿងល្អក្នុងការលេងជាមួយមិត្តរួមក្រុមរបស់អ្នកទាំងនៅជម្រើសជាតិបារាំង និង ក្លិបរបស់អ្នក»៕