(Khmer) តាមសេចក្តីរាយការណ៍ CRISTIANO RONALDO នឹងមិនទទួលពិន័យចំពោះការខកខានការធ្វើដំណើរទៅប្រកួតមុនរដូវកាលរបស់ Manchester United ឡើយ។
អ្នកចាត់ការថ្មីលោក Erik ten Hag និងក្រុមរបស់គាត់បានហោះទៅប្រទេសថៃកាលពីថ្ងៃសុក្រ មុនពេលពួកគេធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។ Ronaldo បានធ្វើឱ្យបិសាចក្រហមភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ខណៈដែលគាត់បានសុំអនុញ្ញាតឱ្យគាត់ចាកចេញពីក្លឹបទៅបំពេញភារកិច្ចគ្រួសារ ចំពេលមានការខកចិត្តរបស់គាត់ចំពោះការផ្ទេរចេញ និងកង្វះនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League របស់Man Utd។
កីឡាករវ័យ 37 ឆ្នាំដែមិនបានត្រលប់មកវិញដូចការរំពឹងទុកសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទនោះទេ។ លើសពីនេះ! គាត់ត្រូវបានផ្តល់ការឈប់សម្រាកបន្ថែមទៀតដោយសារបញ្ហាគ្រួសារ។ United បានបញ្ជាក់ថា វីរបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានដំណើរជាមួយមិត្តរួមក្រុម ដើម្បីលេងជាមួយ liverpool នៅថ្ងៃសុក្រនេះទេ។
គេនៅតែមិនដឹងថាតើគាត់នឹងចូលរួមជាមួយក្រុមបន្ទាប់ពីលេងនៅថៃ នៅពេលក្រោយឬយ៉ាងណា។ ទោះយ៉ាងណាក៏ដោយ កាសែត Daily Star អះអាងថា គ្រូបង្វឹក United “នឹងមិនដាក់ទណ្ឌកម្ម Ronaldo ចំពោះការខកខានដំណើរកម្សាន្តរដូវក្តៅរបស់ក្លឹបនោះទេ”។
ពួកគេនិយាយថាក្លឹប៖ “មានជម្រើសក្នុងការផាកពិន័យ” គាត់ “ដោយសារតែគាត់កំពុងអនុវត្តការបំពានច្បាប់ក្លឹបដោយមិនបំពេញកាតព្វកិច្ចកិច្ចសន្យារបស់គាត់” ដោយមិនធ្វើដំណើរជាមួយមិត្តរួមក្រុម។
លើសពីនេះ”ការអវត្តមានរបស់ Ronaldo ពីការធ្វើដំណើរដែលចំណាយប្រាក់ហោប៉ោរបស់ក្លិប នឹងប៉ះពាល់ដល់ការលក់សំបុត្រ និងអាវ រួមជាមួយនឹងអ្នកចូលរួម ពីព្រោះគាត់ត្រូវបានគេប្រើប្រាស់ជាបុគ្គលសំខាន់សម្រាប់ដំណើរប្រកួតមុនបើករដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយ “ដោយសារតែហេតុផលដ៏រសើបសម្រាប់គាត់ដែលនៅទីក្រុងលីសបោននៅឡើយ” ក្លិបបានសម្រេចចិត្តរួមជាមួយយកប្រតិបត្តិរបស់ United លោក Richard Arnold មិនដាក់ទណ្ឌកម្មលើកីឡាកររូបនេះនោះទេ។
របាយការណ៍បន្ថែមថា Ronaldo អាចខកខានដំណើរទេសចរណ៍ទាំងមូល។ នៅពេលនេះ ក្លិបមានការព្រួយបារម្ភកាន់តែខ្លាំង ជាមួយនឹងការដោះស្រាយអនាគតភ្លាមៗរបស់ កីឡាករជើងចាស់ដែលនៅមានកុងត្រាមួយឆ្នាំទៀតនៅលើកិច្ចសន្យា Old Trafford ។