(Khmer) Harry Maguire កំពុងបន្តរង់ការបំភ្លេចចោលពីសំណាក់មិត្តរួមក្រុមផ្លាស់សំលៀកបំពាក់ Manchester United ក្រោយរូបគេបញ្ហាមួយចំនួនជាមិត្តពួកគេ។
ប្រធានក្រុមរបស់ក្លិបមានកីឡដ្ឋានOld Trafford រូបនេះបង្ហាញទម្រង់លេងហាក់មិនសូវបានល្អប៉ុន្មានទេក្នុងរដូវកាលនេះ ទោះបីប្រកួតខ្លះត្រូវបានគេកត់ត្រាថាល្អ ហើយទម្រង់លេងរបស់គាត់បែបនេះត្រូវបានមិត្តរួមក្រុមរបស់គាត់បង្ហាញការមិនពេញចិត្តហើយដាក់ជាសំណួរថាហេតុអ្វីគាត់នៅតែបានលេងសឹងគ្រប់ប្រកួត។
កាសែត Mirror Sport បានបង្ហាញកាលពីខែមុន ពីរបៀបដែល Maguire និង Cristiano Ronaldo កំពុងជាប់គាំងក្នុងការប្រជែងអំណាចប្រធានក្រុម ហើយកីឡាករអង់គ្លេសសឹងតែបាត់បង់ស្លាកពាក់នៅដៃដ៏មានកិត្តិយសមួយនេះ។
ហើយឥឡូវនេះសមាជិកមួយចំនួននៃក្រុមបិសាចក្រហមកំពុងបង្ហាញចម្ងល់ជាឯកជននូវឱកាសដែលគាត់លេងនៅក្នុងក្រុមរបស់ Ralf Rangnick នេះបើយោងតាមកាសែត The Times ខណៈដែលពួកគេមានអារម្មណ៍ថាការសម្តែងលើទីលានរបស់គាត់មិនសមស្របនឹងស្តង់ដារខ្ពស់របស់ក្លឹបនោះទេ។
បញ្ហារកាំរកូសរបស់United ជាមួយ Maguire បានផ្ទុះឡើងយ៉ាងខ្លាំងចាប់តាំងពីខែតុលា បន្ទាប់ពីចាញ់ Leicester City 4-2 ហើយក្រុមបានធ្វើការប្រជុំគ្នាលើចំណុចខ្វះខាត។ កាសែត The Times អះអាងថា កីឡាករបានបង្ហាញមតិម្ដងម្នាក់ៗ ហើយម្នាក់ក្នុងចំណោមពួកគេបានចោទសួរការសម្រេចចិត្តរបស់ក្លឹបក្នុងការធ្វើឱ្យ Maguire ក្លាយជាប្រធានក្រុមត្រឹមតែរយៈពេលប្រាំមួយខែបន្ទាប់ពីការមកដល់ Leicester ។
អ្នកតំណាងរបស់ Maguire បានបដិសេធថាឧបទ្ទវហេតុនេះបានកើតឡើង ហើយអ្នកដែលជិតស្និទ្ធនឹងគាត់និយាយថាគាត់យកតួនាទីជាប្រធានក្រុម Unitedមកដាក់សម្ពាធលើក្រុមយ៉ាងខ្លាំងក្លា។ ពាក់កណ្តាលខែមុននេះ រូបគេបានយល់ព្រមចាកចចេញពីថ្ងៃឈប់សម្រាកមួយថ្ងៃដើម្បីធ្វើ Q&A ជាមួយក្លិបលើបញ្ហានេះ។គេមានជំនឿកាន់តែខ្លាំងឡើងនៅក្នុងបន្ទប់សំលៀកបំពាក់នៅ Old Trafford ថា Ronaldo នឹងជំនួស Maguire ជាប្រធានក្រុម ប៉ុន្តែតារាព័រទុយហ្គាល់រូបនេះនឹងកាន់តួនាទីដ៏មានអំណាចជាង។
Rangnick បានស្នើឱ្យ Ronaldo ណែនាំកីឡាករវ័យក្មេងនៅក្នុងក្រុម ដែលធ្វើអោយខ្សែការពារអង់គ្លេសមានអារម្មណ៍ថា ស្ថិតនៅក្រោមឥទ្ធិពលរបស់កីឡាករវ័យ 37 ឆ្នាំនៅក្នុងក្លឹបទៅវិញ។ព Maguire គិតថាកីឡាករមួយចំនួនកំពុងបាត់បង់ការគោរពចំពោះគាត់ ខណៈការគ្រប់គ្រងរបស់គាត់នៅក្នុងបន្ទប់ផ្លាស់ប្តូរបានថមថយ។
Ronaldo បានដាក់ខ្លួនគាត់ថាជាគំរូសម្រាប់ Jadon Sancho, Scott McTominay និង Marcus Rashford ប៉ុន្តែនេះត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់ប្រធានក្រុម Maguire ។ Rangnick បានបន្តការពារប្រធានក្រុមដែលច្រានចោលការអះអាងថានឹងមានការផ្លាស់ប្តូរប្រធានក្រុមពាក់កណ្តាលរដូវកាល។
គាត់បាននិយាយកាលពីខែមុនថា៖ “Harry បានរងរបួស។ គាត់បានត្រលប់មកវិញ ហើយមានការប្រកួតដ៏ល្អជាមួយ West Ham ហើយខ្ញុំប្រាកដថាគាត់អាចលេងក្នុងកម្រិតដូចគ្នា”។
“របៀបដែលយើងកំពុងលេងឥឡូវនេះគឺថ្មីសម្រាប់គាត់ដែរ ព្រោះនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស គាត់ធ្លាប់លេងខ្សែការពារបី ហើយនៅទីនេះនៅ Manchester United ខ្សែការពារបួន ប៉ុន្តែនៅតែមិនសកម្មជាមួយការការពារបែបនេះនៅពេល យើងព្យាយាមហើយគាត់ព្យាយាមឈរជើងខាងមុខ ព្យាយាមការពារ”។
“នេះគឺជាអ្វីដែលថ្មីសម្រាប់គាត់ ហើយវានឹងចំណាយពេលខ្លះសម្រាប់គាត់ដើម្បីស៊ាំនឹងរឿងនោះ។ គាត់គឺជាប្រធានក្រុមរបស់យើង ហើយខ្ញុំមិនឃើញហេតុផលណាមួយដែលត្រូវផ្លាស់ប្តូរនោះទេ”៕