(Khmer) Man United ត្រូវតែតស៊ូយ៉ាងខ្លាំងដើម្បីទទួលបានជ័យជម្នះ 1-0 លើ Leicester City ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍។ ការស៊ុតបញ្ចូលទីដោយកីឡាករ Jadon Sancho ក្នុងតង់ទីមួយគឺគ្រប់គ្រាន់ដើម្បីដោះស្រាយសមីការនៃការប្រកួតនោះ។
បិសាចក្រហមហាក់មិនងាយស្រួលពេកទេក្នុងការប្រកួតនោះ ហើយពួកគេត្រូវបានសង្គ្រោះដោយការងារការពារដ៏គួរឱ្យចាប់អារម្មណ៍ពីកីឡាករក្នុងតំបន់ខាងក្រោយ។ ប៉ុន្តែកន្លែងណាដែលជាចំណុចខ្សោយបំផុតរបស់បិសាចក្រហមក្នុងការប្រកួតនោះ? ចម្លើយគឺថាយើងអាចមើលឃើញនៅក្នុងជួរខាងលើ បញ្ហាដែលស្ថិតនៅក្នុងទីតាំងស្លាបស្តាំ។
Anthony Elanga បានដើរតួក្នុងតំបន់នោះ ហើយបានតស៊ូយ៉ាងខ្លាំងហើយគាត់មិនបានបង្ហាញអ្វីជាដុំកំភួនសម្រាប់តួនាទីត្រង់តំបន់នោះទេ។ គាត់ត្រូវបានប្ដូរចេញនៅតង់ទីពីរ ជំនួសវិញដោយ Casemiro ហើយលោក Erik ten Hag បានបញ្ជាឲ្យមានការប្ដូរទម្រង់លេង។
គ្រូបង្វឹកសញ្ជាតិហូឡង់នឹងរីករាយ ជាពិសេសដែលមាន Antony នៅក្នុងក្រុមរបស់គាត់ បន្ទាប់ពីបានមើលការសម្តែងនោះ ព្រោះវាច្បាស់ណាស់ថា Elanga ពិតជាពិបាកក្នុងតួនាទីនោះ។
ប្រភព៖ Tribuna.com