(Khmer) Manchester United អាចនឹងគ្មានកីឡាករជម្រើសដំបូងរហូតដល់ទៅប្រាំមួយនាក់ទល់នឹង Nottingham Forest នៅថ្ងៃអង្គារ។
Diogo Dalot, Harry Maguire, Raphael Varane, Jadon Sancho និង Axel Tuanzebe សុទ្ធតែមានរបួស ហើយ Lisandro Martinez ទំនងជាមិនមានវត្តមានទេ បន្ទាប់ពីអាហ្សង់ទីនឈ្នះ World Cup ។
Ten Hag បានសារភាពថាវាលឿនពេកក្នុងការកំណត់ថាតើ Martinez ដែលទើបបានឈ្នះ World Cup ជាមួយអាហ្សង់ទីននឹងអាចលេងបានសម្រាប់ការប្រកួតនេះ ខណៈពេលដែល Dalot ក៏ជាប់ការសង្ស័យផងដែរ បន្ទាប់ពីមានរបួសសរសៃពួរក្នុងការបរាជ័យក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ព័រទុយហ្គាល់ជាមួយម៉ារ៉ុក។
Ten Hag បាននិយាយថា៖ “Maguire បច្ចុប្បន្នឈឺ ហើយនឹងត្រូវវាយតម្លៃយឺតៗសិន។ Harry ឈឺ ហើយខ្ញុំមិនដឹងថាវានឹងវិវត្តទៅជាយ៉ាងណា។ យើងត្រូវរង់ចាំមើលថាតើគាត់នឹងអាចលេងបានទល់ក្លឹប Nottingham Forest [នៅថ្ងៃអង្គារ] ដែរឬទេ”។
Varane មិនទាន់ត្រលប់ពីកាតព្វកិច្ចអន្តរជាតិទេ ហើយ Sancho មិនត្រូវបានគេរំពឹងថានឹងមានវត្តមានទេ ខណៈដែលគាត់មិនទាន់ត្រលប់មកហ្វឹកហាត់ជាមួយក្រុម។
ទោះបីជា Tuanzebe ត្រូវបានគេប្រទះឃើញត្រឡប់មកហាត់នៅ Carrightonវិញក្នុងសប្តាហ៍នេះជាលើកដំបូងចាប់តាំងពីខែកក្កដាក៏ដោយ ប៉ុន្តែគាត់នៅតែពង្រឹងកាយសម្បទាសិន មុនពេលត្រលប់ទៅមានវគ្គហាត់ក្រុមវិញ។ United និង Forest បានឡើងទៅវគ្គ 1/4 នៃពានរង្វាន់ Carabao Cup ជាមួយនឹងជ័យជម្នះលើក្រុម Burnley និង Blackburn រៀងៗខ្លួន។
ប្រភព៖ Nottinghampost