(Khmer) Manchester United កំពុងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ក្នុងខែមករា។យោងតាម Fabrizio Romano តាមពិតទៅ ក្លឹបមានគម្រោងវិនិយោគនៅរដូវក្តៅក្រោយឯណោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo បិសាចក្រហមអាចនឹងត្រូវបង្ខំឱ្យធ្វើការពង្រឹងតំបន់ប្រយុទ្ធឱ្យបានឆាប់។ United មានការខ្វះខាតខ្សែប្រយុទ្ធខ្លាំង ដោយមាន Anthony Martial ជាខ្សែប្រយុទ្ធក្នុងប្រអប់តែម្នាក់គត់។ Marcus Rashford អាចលេងនៅទីនោះបានដែរ ប៉ុន្តែលោក Erik ten Hag នឹងសម្លឹងរកការបន្ថែមខ្សែប្រយុទ្ធដល់ក្រុមរបស់គាត់។
បិសាចក្រហមនឹងត្រូវជួបជាមួយ Burnley ក្នុងពានរង្វាន់ Carabao Cup នៅថ្ងៃទី 21 ខែធ្នូ មុនពេលការប្រកួត Premier League ជាមួយ Nottingham Forest ប្រាំមួយថ្ងៃក្រោយមក។
ប្រភព៖ Fabrizio Romano