(Khmer) Manchester United បច្ចុប្បន្នមិនមានគម្រោងបន្តកុងត្រាជាមួយ David de Gea នេះបើតាមការបញ្ជាក់របស់អ្នកកាសែតលោក Florian Plettenberg។
កិច្ចសន្យាបច្ចុប្បន្នរបស់ De Gea នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ United មានជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំទៀត។ De Gea បានចាប់ផ្តើមរដូវកាលនេះ ជាមួយនឹងកំហុសជាច្រើន ប៉ុន្តែចាប់តាំងពីពេលនោះមក គាត់មានភាពល្អឥតខ្ចោះក្នុងការបង្ហាញខ្លួន សម្រាប់ក្លឹបជាមួយនឹងការសង្គ្រោះដ៏អស្ចារ្យជាច្រើននៅក្នុងការប្រកួតទាំងអស់។
ទោះយ៉ាងណាក៏ដោយ Ten Hag ប្រហែលជាចង់បានការធ្វើឱ្យប្រសើរឡើងនៅក្នុងមុខតំណែងមួយនេះ ខណៈដែលកីឡាករអេស្ប៉ាញមានភាពអស្ចារ្យជាមួយនឹងការប្រតិកម្មលឿនលើសង្គ្រោះបាល់ ប៉ុន្តែការបញ្ជូនបាល់របស់គាត់មិនសូវល្អនោះទេ។
កីឡាករវ័យ 32 ឆ្នាំបានបញ្ជូនបាល់ត្រឹមតែ 18 ដនៃប្រកួតក្នុងលីគនៅរដូវកាលនេះ។ នៅក្នុងការប្រៀបធៀប Yann Sommer ដែលជាគោលដៅសម្រាប់ Man United ជាមធ្យមបញ្ជូន 45 ដងសម្រាប់ Borussia Monchengladbach ក្នុង Bundesliga របស់អាល្លឺម៉ង់។
ប្រាក់ឈ្នួលរបស់ De Gea ក៏ស្ថិតក្នុងចំនួនមួយដ៏ថ្លៃដែរ បើប្រៀបធៀបទៅនឹង Sommer ដែលបច្ចុប្បន្នរកបានត្រឹមតែ £36,000 ក្នុងមួយសប្តាហ៍។
ប្រភព៖ Florian Plettenberg