ads
ads
(Khmer) AI ព្យាករណ៍៖Man United មិន​ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​ពានក្រោយចាញ់ Arsenal
24-January-2023

(Khmer) ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល 3-2 នៅក្រៅដីនៅលើទឹកដីក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។

ថ្មីៗនេះ អ្នកជំនាញនៅ FiveThirtyEight បានធ្វើបច្ចុប្បន្នភាពការព្យាករណ៍របស់ពួកគេសម្រាប់រដូវកាល 2022/23 ដោយបិសាចក្រហមមិនមែនជាក្រុម​ដែល​អាច​ប្រជែងពាន​នោះទេ ប៉ុន្តែ​យ់ាង​ហោច​ណាស់​ក៏បញ្ចប់ចំណាត់​ថ្នាក់ទី 3 ដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Erik ten Hag លែងត្រូវបានគេរំពឹងថានឹងប្រជែងជាមួយក្រុមកាំភ្លើងធំ និងក្រុម Manchester City ក្នុងការប្រជែងដណ្តើមពានលីគកំពូលនៅប៉ុន្មានខែចុងក្រោយនៃយុទ្ធនាការនេះ។ នេះជាតារាងចំណាត់ថ្នាក់ចុងក្រោយរដូវ​កាល 2022/23 ក្នុង Premier League យោងទៅតាម FiveThirtyEight៖


1. Arsenal — 87 ពិន្ទុ

2. Manchester City — 83 ពិន្ទុ

3. Manchester United — ៧១ ពិន្ទុ

4. Newcastle — 69 ពិន្ទុ

5. Liverpool — 65 ពិន្ទុ

6. Brighton — 63 ពិន្ទុ

ប្រភព៖ FiveThirtyEight

ads
ads