(Khmer) Man United ហាក់ដូចជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ PSV Cody Gakpo ។
យោងតាមកាសែត The Athletic នាយកបាល់ទាត់របស់ United លោក John Murtough នឹងជួបជាមួយប្រធានភ្នាក់ងារតំណាងឱ្យខ្សែប្រយុទ្ធសញ្ជាតិហូឡង់នៅឯ Carrington ក្នុងពីរសប្តាហ៍ចុងក្រោយនេះ។
លោក Kees Vos នាយកប្រតិបត្តិនៃទីភ្នាក់ងារ SEG គឺជាអ្នកដែលងតែងតែមានវត្តមានយ់ាងទៀងទាត់នៅ Old Trafford រួចទៅហើយ ប៉ុន្តែអរគុណចំពោះការពិតដែលថា លោក Kees Vos នេះក៏ជាភ្នាក់ងាររបស់លោក Erik ten Hag ដែរ។
ទោះយ៉ាងណាក៏ដោយ មានហេតុផលទាំងអស់ដែលស្នើឱ្យ United នឹងព្យាយាមធានាក្នុងការចុះហត្ថលេខា Gakpo ខណៈដែលកីឡាករបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួននៅរដូវក្តៅមុន។
កាលនោះ PSV បានទាមទារ €50 លានសម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធ។ វាមិនច្បាស់ទេថា តើការទាមទាររបស់ពួកគេបានផ្លាស់ប្តូរចាប់តាំងពីការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Gakpo នៅ World Cup ដែរឬទេ។
បច្ចុប្បន្ន PSV កំពុងតែដេញតាមពីក្រោយក្រុម Ajax ក្នុងការឈ្នះពានលីកជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំ ហើយ Gakpo ជាកីឡាករសំខាន់ក្នុងក្រុម។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើ United ធ្វើការដេញថ្លៃយ៉ាងសំខាន់ ពួកគេអាចនឹងបើកចំហរក្នុងការលក់។
ប្រភព៖ The Athletic