(Khmer) របាយការណ៍របស់លោក Samuel Luckhurst បានឱ្យដឹងថាក្រុម Manchester United មិនមានភាពច្របូកច្របល់អ្វីឡើយ អំពីទំនាក់ទំនងចុងក្រោយរបស់ Harry Maguire ទៅកាន់ Aston Villa បន្ទាប់ពីប្រធានក្រុមត្រូវបានគេប្រទះឃើញនៅទីក្រុង Birmingham កាលពីចុងសប្តាហ៍។
Luckhurst ដកស្រង់ប្រភពជិតស្និទ្ធនឹង Maguire និងក្លឹប ហើយអះអាងថា ពាក្យចចាមអារ៉ាមទាំងនេះត្រូវបានភាគីទាំងពីរសើចចង់រឹងពោះទៅហើយ។ តាមពិត Harry គ្រាន់តែចូលទៅក្នុងទីក្រុង Birmingham ដើម្បីលេងកីឡាវាយកូនហ្គោលនៅ The Belfry ហើយការមកលេងរបស់គាត់មិនមានជាប់ពាក់ព័ន្ធជាមួយ Villa ឬភាគីផ្សេងទៀតទេ។
ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសដែលមានយុទ្ធនាការ World Cup ដ៏អស្ចារ្យបានជួបការលំបាកក្នុងការបង្ហាញទម្រង់លេងនៅ Old Trafford ។ ទោះបីជាយ៉ាងណាក៏ដោយ Erik ten Hag បានបង្ហាញបំណងចង់លក់គាត់រហូតមកដល់ពេលនេះ ហើយ Maguire រំពឹងថានឹងបន្តនៅ United សម្រាប់អនាគតដ៏ខ្លីខាងមុខ។
Luckhurst កត់សម្គាល់ថាបន្ទាប់ពីចាប់ផ្តើម១១នាក់ជាមួយ Bournemouth ខ្សែការពារអាចទទួលបានការចាប់ផ្តើមមួយផ្សេងទៀតនៅពេលដែល United ជួបជាមួយ Charlton Athletic នៅថ្ងៃអង្គារ។
ប្រភព៖ MEN