(Khmer) Man United កំពុងពិចារណាដាក់សំណើខ្ចីជើង ដើម្បីចុះហត្ថលេខាលើ Joao Felix នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា នេះបើតាមការអះអាងរបស់ ESPN ។
ពាក្យចចាមអារ៉ាមថា Atletico Madrid ទាមទារ 100 លានអឺរ៉ូសម្រាប់គាត់គឺជាបញ្ហាបន្តិចបន្តួចសម្រាប់បិសាចក្រហម បន្ទាប់ពីពួកគេបានចំណាយលើសពី 200 លានផោនកាលពីរដូវក្តៅមុន។
United កំពុងរៀបចំផែនការក្នុងការខ្ចីជើងជាមួយនឹងកាតព្វកិច្ចទិញផ្ដាច់ជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ ជាការពិតណាស់ យុទ្ធសាស្រ្តបែបនេះ មិនធានាថា Atletico Madrid នឹងទទួលយកសំណើបែបនេះឬអត់? បិសាចក្រហមកំពុងស្វែងរកខ្សែប្រយុទ្ធថ្មី បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo បានធ្វើឱ្យពួកគេខ្វះជម្រើស។
Felix ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបមួយចំនួនទៀតដូចជា Chelsea, Arsenal និងសូម្បីតែ Aston Villa ក៏ចាប់អារម្មណ៍ដែរ ។
ប្រភព៖ ESPN