ads
ads
(Khmer) រឿងអាស្រូវ World Cup៖ កីឡាករអេក្វាឌ័រ ៨ នាក់ត្រូវបានសូកប៉ាន់ឱ្យចាញ់ការប្រកួតដោយចេតនាទល់នឹងកាតា?
18-November-2022

(Khmer) ៣ថ្ងៃមុនពេលចាប់ផ្តើមការប្រកួត FIFA World Cup ឆ្នាំ 2022 របាយការណ៍សំខាន់ៗ និងពាក្យចចាមអារ៉ាម ចោទប្រកាន់ប្រទេសម្ចាស់ផ្ទះកាតាថា បានសូកប៉ាន់គូប្រជែងរបស់ខ្លួន គឺក្រុមជម្រើសជាតិអេក្វាទ័រ។

Ecuador 'Set To Be Kicked Out Of The World Cup And Replaced By Chile'

យោងតាមលោក Amjad Taha ដែលជានាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវមជ្ឈិមបូព៌ារបស់អង់គ្លេស ដែលមានអ្នកតាមដានជាង 430,000 នាក់នៅលើបណ្តាញសង្គម Twitter បានបង្ហោះថា ភាគីកាតាបានសូកប៉ាន់កីឡាករ ដែលលេងទល់នឹងក្រុមពួកគេ។

«កាតាបានសូកប៉ាន់កីឡាករអេក្វាឌ័រចំនួន ៨នាក់ ក្នុងទំហំទឹកប្រាក់ $7.4 លានដុល្លារ ដើម្បីធ្វើចាញ់ក្នុងលទ្ធផល 1-0 នៅវគ្គទី២ (1-0 ⚽️ 2nd half) ។ ផ្ទៃក្នុងភាគី កាតា និង អេក្វាទ័រ ៥នាក់បានបញ្ជាក់ពីរឿងនេះ។ យើងសង្ឃឹមថាវាមិនពិត។ យើងសង្ឃឹមថាការចែករំលែកនេះនឹងប៉ះពាល់ដល់លទ្ធផល។ ពិភពលោកគួរតែប្រឆាំងអំពើពុករលួយរបស់ FIFA»។

ads
ads