(Khmer) អង់គ្លេសឈានដល់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលពួកគេនឹងជួបក្រុមការពារតំណែងជើងឯកបារាំង។
Harry Maguire ដែលបង្ហាញគុណផលលេងបានល្អបំផុត ក្នុងការទទួលជ័យជម្នះ 3-0 ទល់នឹងសេណេហ្គាល់កាលពីថ្ងៃអាទិត្យ ត្រូវបានធានាថានឹងរក្សាតំណែងរបស់គេក្នុងជម្រើស១១នាក់ដំបូង។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងជឿថា ប្រធានក្រុមបិសាចក្រហម Manchester United នឹងក្លាយជាបុគ្គលម្នាក់ធ្វើឱ្យប្រព័ន្ធការពារដ៏ខ្សោយនៅខាងក្រោយសម្រាប់ក្រុមតោបីអង់គ្លេសនៅ ពេលភាគីទាំងពីរជួបគ្នា។ ជាការពិតល្បឿនដ៏យឺតរបស់គាត់អាចបញ្ហា ហើយនេះជាអ្វីដែលខាងសារព័ត៏មានបារាំងបានចំណាំទុក
L’Equipe ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានសរសេរថា៖ “ភាពយឺតយ៉ាវរបស់ Maguire អាចបង្ហាញពីការរំខានដល់ប្រព័ន្ធការពារខាងក្រោយរបស់អង់គ្លេស ដែលនឹងធ្វើឱ្យលោក Gareth Southgate បោះបង់ចោលទម្រង់លេង 4-3-3 មកប្រើប្រាស់ 3-4-3 វិញ” ។
ប្រភព៖ L’Equipe (តាមរយៈ Daily Mail)