ads
ads
(Khmer) “ Madam Pang” រៀបចំម្ហូបថៃឲ្យក្រុមកីឡាករ U23 ជាពិសេសមុនប៉ះ “កម្ពុជា”
12-May-2022

(Khmer) អ្នក​ស្រី Madam Pang អ្នក​ចាត់​ការទូទៅ​ក្រុមជម្រើស​ជាតិបាល់​ទាត់​ថៃ បន្ត​មើល​ថែ​កីឡាករ​របស់​នាង​យ៉ាង​យក​ចិត្តទុក​ដាក់ដោយ​បន្ថែម​ម្ហូប​ថៃលើមុខ​ម្ហូប​មាន​ស្រាប់ដែលរៀបចំ​ដោយ​គណកម្មករ​រៀប​ចំស៊ីហ្គេម​។

អ្នក​ស្រី នួន ផាន ឡាំសាម អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃបាន​និយាយ​ថា អាហារថៃត្រូវបានផ្តល់ជាជម្រើសពិសេសសម្រាប់កីឡាករក្នុងការញ៉ាំឲ្យបានច្រើន មុននឹងជួបកម្ពុជាក្នុងស៊ីហ្គេមឆ្នាំ២០២១ វគ្គចែកពូល ថ្ងៃទី៣។

Madam Pang បាន​បង្ហើប​ថា៖«អាហារ​ដែល​ផ្តល់​ដោយ​ម្ចាស់​ផ្ទះ និង​សណ្ឋាគារ​គឺ​ល្អ​គ្រប់​គ្រាន់រួច​ទៅ​ហើយ ដោយមាន​មុខ​ម្ហូប​ជា​ច្រើន​សម្រាប់​ជ្រើសរើស ហើយ​មាន​អត្ថប្រយោជន៍​ដល់​រាង​កាយ​របស់​អត្តពលិក»។

«ប៉ុន្តែបន្ទាប់ពីស្នាក់នៅរយៈពេលយូរ Pang យល់ថាកីឡាករប្រហែលជានឹករសជាតិម្ហូបថៃ ដូច្នេះយើងត្រូវបន្ថែមអ្វីផ្សេងទៀត ដូចជា ម្ហូបបំពង ឬអូមេឡែត ដើម្បីផ្សំជាមួយអាហារដែលសណ្ឋាគាររៀបចំ ដោយផ្តោតជាសំខាន់។ នៅថ្ងៃមុនពេលប្រកួត និងក្រោយការប្រកួត គួរញ៉ាំឱ្យបានច្រើន ដោយ​សារ​សុខុមាលភាព​នៅ​ក្រៅ​ទីលាន វា​នឹង​ប៉ះពាល់​ដល់​ការ​សម្តែង​នៅ​លើ​ទីលាន​ផង​ដែរ»។

សម្រាប់កម្មវិធីប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ក្រុមជម្រើសជាតិថៃ ត្រូវជួបកម្ពុជា នៅកីឡដ្ឋាន Thien Trung ថ្ងៃទី ១៤ ឧសភា វេលាម៉ោង ១៩.០០ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ GMM TV25 ។

ads
ads