(Khmer) លោក Luis Enrique ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ បានពន្យល់ពីហេតុផលសំខាន់ដែលលោកមិនបានកោះហៅអ្នកចាំទី David De Gea ឲ្យជាប់ក្រុមជម្រើសជាតិប្រកួតមិត្តភាពនៅចុងខែមិនានេះ។
លោក Enrique មិនបានជ្រើសរើស De Gea ទោះបីជារដូវកាលនេះ គេបានបង្ហាញថ្វីដៃសង្គ្រោះបាល់ដ៏អស្ចារ្យនៅក្នុងលីគក៏ដោយ ផ្ទុយទៅវិញលោកបានកោះហៅអ្នកចាំទី Unai Simon, David Raya និង Robert Sanchez។
ទាក់ទងនឹងមូលហេតុដែលលោកសម្រេចចិត្តមិនកោះហៅ De Gea នោះ គឺ ខ្លីៗងាយយល់នោះទេ លោកបានបកស្រាយថា របៀបលេងរបស់អ្នកចាំទី Man Utd ខាងលើមិនត្រូវជាមួយនឹងទម្រង់លេងរបស់លោក៕