(Khmer) Loris Karius នឹងក្លាយជាអ្នកចាំទីតែម្នាកគត់សម្រាប់ Newcastle លេងក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup បន្ទាប់ពី Nick Pope ទទួលបានកាតក្រហមដ៏ឆ្កួតបំផុតកាលពីយប់មិញ។
ក្រុម Newcastle United បានរងនូវការវាយប្រហារដ៏ធំមួយនៅក្នុងការប្រកួត Premier League របស់ពួកគេជាមួយនឹងក្រុម Liverpool កាលពីយប់ថ្ងៃសៅរ៍។ ជាមួយនឹងលទ្ធផលចាញ់ 2-0 ក្នុងតង់ទីមួយ អ្នកចាំទី Nick Pope បានបញ្ចូនខ្លួនឯងទៅរកកាតក្រហមទាំងមិនសមនិងទទួលបាន។ គាត់បានទៅចាប់បាល់ខាងក្រៅប្រអប់ទីរបស់គាត់ក្នុងការប៉ុនប៉ងរារាំង Mo Salah ពីការស៊ុតបញ្ចូលទីក្រោយទទួលបានបាល់ពី Allison ។
កាតក្រហមនេះនឹងធ្វើឱ្យគាត់អវត្តមានសម្រាប់បីប្រកួតបន្ទាប់។ ជាលទ្ធផល គាត់នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup របស់ Newcastle ទល់នឹង Man United នៅសប្តាហ៍ក្រោយ។ កាតក្រហមដែលទទួលបានក្នុង Premier League ជាប់ពាក់ព័ន្ធទៅនឹងប្រកួតពានក្នុងស្រុក ដែលមានន័យថាគាត់នឹងត្រូវព្យួរសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup។
Martin Dubravka – ដែលធ្លាប់បានខ្ចីជើងនៅ man Utd បានកោះហៅមកវិញដោយ Newcastle ក្នុងខែមករាហើយគាត់នឹងមិនមានសិទ្ធិលេងទល់នឹងបិសាចក្រហមទេ ដោយសារ Dubravka បានលេងឱ្យ Man United ក្នុងការប្រកួតពាន Carabao Cup នេះកាលពីមុន។ ជាលទ្ធផល Newcastle នឹងត្រូវលេងជាអ្នកចាំទីដៃទី 3 របស់ពួកគេ នោះគឺLoris Karius។
ជាការពិតណាស់ អតីតអ្នកចាំទី Liverpool រូបនេះ ហាក់បីដូចជាមាកីឡាករលំដាប់លេខ 1 តែមួយគត់របស់ពួកគេក្នុងពេលនេះ ហើយឥឡូវគាត់បានត្រៀមខ្លួនដើម្បីចាប់ផ្តើមលេងជាអ្នកចាំទីដៃទីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ។
ប្រភព៖ Tribuna.com