(Khmer) ហាងលក់សម្ភារៈកីឡានៅក្នុងស្រុក Fan Sport Jersey បានចាប់អារម្មណ៍ ហើយក៏បានធ្វើការចរចារជាមួយអតីតកីឡាករក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាចំនួន ៥នាក់ ដើម្បីយកមកធ្វើជាទូតសុឆន្ទៈ (Brand Ambassador) របស់ហាងដោយផ្ទាល់សម្រាប់ ឆ្នាំ២០២២ នេះ។
កីឡាករ ដែលស្ថិតនៅក្នុងគម្រោងរបស់ហាងលក់សម្ភារៈកីឡាដ៏ល្បី ក្នុងប្រទេសកម្ពុជាមួយនេះ មានចំនួន៥នាក់ ដូចជា៖
១- កីឡាករ រស់ ស៊ីរដ្ឋា របស់ក្លិបអាល់ហ្វា (Alpha FT)
២- កីឡាករ តាត់ ផាត់ឌី របស់ក្លិបអាវ៉ាតា (Avatar FC)
៣- កីឡាករ សឹង ចាន់វ៉ាន់ណូ របស់ក្លិបឳម៉ាល់ (Ov Mal FC )
៤- កីឡាករ កែវ ជាតួ របស់ក្លិបសឹ្ទងត្រែង
៥- កីឡាករ ឌុក សុផាត របស់ក្លិបតាយឈិ (Tai Chi FT)
តាមដំណឹង ដែលទទួលបានគឺមិនមែនតែចំនួន ៥នាក់ ខាងលើនោះឡើយ ពោលគឺខាងម្ចាស់ហាង Fan Sport ផ្ទាល់ គ្រោងនឹងរកកីឡាករមួយចំនួនទៀត មកធ្វើជាទូតសុឆន្ទៈ។ លើសពីនេះ គោលបំណងសំខាន់របស់ម្ចាស់ហាង គឺចង់លើកស្ទួយវិស័យកីឡាបាល់ទាត់ហ្វូតសាលកម្ពុជា ឲ្យមានសន្ទុះគាំទ្របន្ថែមទៀត បន្ទាប់ធូរស្បើយនៃការរីករាលមេរោគកូវីដ១៩ ជាពិសេសបណ្តុះគំនិតក្មេងៗជំនាន់ក្រោយ ឲ្យរៀនសូត្រតាមរៀមច្បង ដែលធ្លាប់ប្រឡូកក្នុងវិស័យកីឡាមួយនេះ។
អាចនិយាយបានថា វារឿងថ្មី ហើយក៏ប្លែកមួយដែរ សម្រាប់វិស័យកីឡាបាល់ទាត់ហ្វូតសាលកម្ពុជា ដែលមានការចាប់អារម្មណ៍ពីសំណាក់ហាងលក់សម្ភារៈកីឡានៅក្នុងស្រុក ខណៈដេលការប្រកយតកជ្រើសរើសជើងពានរង្វាន់បាល់ទាត់ក្នុងសាលគ្រោងនឹងចាប់ផ្ដើមនាពេលខាងមុខនេះ។
ប្រភព៖ MC Sambath