(Khmer) Liverpool ទំនងជាមិនចុះហត្ថលេខាលើខ្សែបម្រើថ្មីណាម្នាក់ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាទេ។ យោងតាម The Athletic ជំហររបស់ពួកគេទាក់ទងនឹងមូលនិធិដែលមានកំណត់សម្រាប់ Jurgen Klopp ក្នុងការចំណាយលើទីផ្សារឥឡូវនេះ។
លោក Klopp បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការចុះហត្ថលេខាលើ Cody Gakpo សឹងតែលេបលុយសម្រាប់ចំណាយរបស់ក្លិបទៅហើយ ដែលមានន័យថាការចំណាយច្រើនលើខ្សែបម្រើក្នុងរដូវរងានេះគឺស្ទើរតែមិនអាចទៅរួចទេ។
មានខ្សែបម្រើកណ្តាលនៅ Premier League មួយចំនួនដែលមានទំនាក់ទំនងនឹង Liverpool រួមមាន Matheus Nunes (Wolves), Moises Caicedo (Brighton) និង Joao Palhinha (Fulham) ប៉ុន្តែគ្មានកីឡាករណាមួយនឹងត្រូវចំណាយតិចជាង €42 លានដែល Liverpool បានចំណាយលើ Gakpo នោះទេ។
Jude Bellingham ក៏ស្ថិតនៅលើរ៉ាដារបស់ Liverpool ដែរ ប៉ុន្តែតម្លៃរបស់គាត់មានន័យថា គាត់ជាមនុស្សប្រណីតដែលហង្សក្រហមនឹងមិនអាចទិញបានដោយសារជំហរហិរញ្ញវត្ថុរបស់ក្លិបចង់ដួលម្ដងៗទៅហើយ។
តាមការចង្អុលបង្ហាញទាំងអស់ Liverpool នឹងចូលទីផ្សារសម្រាប់ខ្សែបម្រើថ្មីនៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែល James Milner, Arthur និង Naby Keita ត្រូវបានគេរំពឹងថានឹងចាកចេញ។
ប្រភព៖ The Athletic