(Khmer) ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើតក្នុងលទ្ធផល២ទល់១នាការប្រកួតមិត្តភាពអន្តរជាតិ FIFA Day នៅពហុកីឡដ្ឋានមរតកតេជោ កាលពីម្សិលមិញដែល២គ្រាប់របស់ក្រុមអ្នកចម្បាំងអង្គររកបានដោយកែវ សុខផេង និង ជួន ចាន់ចាវ ស្របពេលមួយគ្រាប់របស់ទីម័ររកបានដោយខ្សែប្រយុទ្ធក្លិបអង្គរថាយហ្គឺរ Mouzinho។
ការប្រកួតនេះប្រព្រឹត្តិទៅក្រោមតំណក់ទឹកភ្លៀង និងក្រសែរភ្នែកអ្នកគាំទ្រជាងមួយម៉ឺននាក់ហើយការស៊ុតបញ្ចូលទី១គ្រាប់តាមស្មើទីម័រយប់មិញ កែវ សុខផេងថា ជាការប្រឹងប្រែង ហើយបានកម្លាំងចិត្តពីអ្នកគាំទ្រដែលមកលើកទឹកចិត្តទាំងភ្លៀងធ្លាក់ខ្លាំង។
«សម្រាប់ខ្ញុំ មានតែអរគុណពួកគាត់(អ្នកគាំទ្រ) ដែលចំណាយពេលដ៏មានតម្លៃមកគាំទ្រពួកខ្ញុំ ទោះបីជានៅឆ្ងាយ មានភ្លៀងយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែចំណាពេលមកលើកទឹកចិត្ត។ សង្ឃឹមថាប្រកួតក្រោយៗ ក្នុងទឹកដីរបស់យើង ពួកគាត់នឹងបន្តចូលរួមបន្ថែមទៀតឱ្យកាន់តែច្រើនដើម្បីជាម្លាំងចិត្តដល់កីឡាករនិងដើម្បីបាល់ទាត់យើងរីកចម្រើនទៅមុខ»៕