ads
ads
(Khmer) សហព័ន្ធកីឡាបាល់​ទាត់​ឡាវបង្ហើបថា​ FIFA ពិន័យ​កីឡាករឡាវសរុប​ដល់​ទៅ៤៥នាក់​ជាប់ពាក់ព័ន្ធអំពើពុករលួយក្នុងវិស័យបាល់ទាត់ឡាវ
09-January-2022

(Khmer) សមាគមបាល់ទាត់ឡាវ បង្ហើបថា កីឡាករបាល់ទាត់ឡាវ ៤៥នាក់ ត្រូវបាន FIFA ហាមប្រាមមិនឲ្យលេងលីគអាជីពអស់មួយជីវិត ដោយ​សារ​តែ​មាន​សកម្មភាព​ធ្វើ​អំពើពុរលួយក្នុងបាល់​ទាត់​ដោយ​កំណត់​លទ្ធផលទុក​មុន។

​វា​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​ក្នុង​វិស័យ​បាល់ទាត់​ឡាវ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​ឡាវ (LFF) បាន​លាតត្រដាង​ថា​មាន​កីឡាករ​បាល់ទាត់​ឡាវ​ចំនួន​៤៥​នាក់​ហើយ​ដែល​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​លេង​បាល់ទាត់​អាជីព​អស់​មួយជីវិត​។ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ហើយ​ក៏​បាន​រក​ឃើញ​ថា​បានវិស័យបាល់ទាត់ឡាវ​ធ្លាក់ចុះគុណភាព​​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

អ្នក​ស្រី​Kanya Keomany អគ្គលេខាធិការនៃសមាគមបាល់ទាត់ជាតិឡាវ (LFF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 7 ខែមករា ឆ្នាំ 2022 នៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងវៀងច័ន្ទន៍ ដោយ​ទម្លាយ​រឿង​អាស្រូវ​ក្នុង​វិស័យ​បាល់ទាត់​ឡាវ​ដែល​កីឡាករ​៤៥​នាក់​បាន​បន្លំ​លទ្ធផល​នៃ​ការ​ប្រកួត​កំណត់​គ្រាប់​បាល់​ក្នុង​ការ​ប្រកួតមួយ​ចំនួន​ក្នុង​ការ​ប្រកួត​ថ្នាក់ជាតិ​រហូត​ត្រូវ​ FIFA ពិន័យ​មួយ​ជីវិត ហើយ​ឈ្មោះ​កីឡាករ​បាល់ទាត់​ទាំង​៤៥​នាក់​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹង​ឡើយ ។

“បច្ចុប្បន្នមានកីឡាករបាល់ទាត់បុរសៗ សរុបចំនួន 45 នាក់ត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់អស់មួយជីវិតដោយ FIFA ដែលត្រូវបានស៊ើបអង្កេតពីបទពាក់ព័ន្ធនឹងការក្លែងបន្លំការប្រកួត ដែល​បាន​ប្រមូល​ផ្ដុំ​ជា​ច្រើន​ឆ្នាំ និង​ការ​ប្រកួត​ជា​ច្រើន​នៅ​ថ្នាក់​ជាតិ»។

 

 

ads
ads