ads
ads
(Khmer) កុក បូរីស​និយាយអំពី​ឱកាស​ចាប់​ដៃគូជាមួយ ធារី​លេងបាល់ទាត់​ជាមួយ​យុវជនជំនាន់ក្រោយ
03-June-2022

(Khmer) ខ្សែការពារជម្រើស​ជាតិ​កម្ពុជា​មាន​ដើម​កំណើត​មក​ពី​ប្រទេស​បារាំង កុក បូរីស និង​ធារី ចន្ថាប៊ីន​បាន​ចាប់​ដៃគូក្នុងតំបន់​ការពារ ដែលមាន​សឿយ វិសាល និង​ ទេស សម្បត្តិ​ជាជំនួយ​ហើយ​ជម្រើស​ជាតិកម្ពុជា​បាន​យក​ឈ្នះទីម័រខាងកើត​២​ទល់១ ក្នុង​វិមានពហុកីឡដ្ឋាន​មរតកតេជោកាល​ពី​ម្សិលមិញ។

កុក បូរីស​លេង​ពេញ៩០​នាទី​ក្នុងការ​ប្រកួត​នេះបាន​ចេញ​មក​បង្ហាញចំណាប់​អារម្មណ៍​នៃ​ការ​បាន​លេង​ឱ្យ​ជម្រើសជាតោ​ឡើង​វិញ​ក្រោយ​ខកខាន​ជាង​៧​ឆ្នាំ ហើយ​គាត់​ថា​មាន​មោទនកភាព​ដេល​បាន​លេង​ជាមួយ ធារី ម្ដង​ទៀត​រួម​ទាំងជាមិត្តរួម​ក្រុម​កីឡាករវ័យក្មេង។

«មិនមានពាក្យច្រើនទេ… 10 ឆ្នាំមុន នៅពេលដែលខ្ញុំ និង ធារី មកដល់ក្លឹប Phnom Penh Crown FC យើងបានលេង​តទល់ជាមួយកីឡាករវ័យក្មេងរបស់សាលាយុវជនរបស់យើង (អាយុជាមធ្យម 12-13 ឆ្នាំ) ដើម្បីជួយក្នុងការលើកកម្ពស់កម្រិតបាល់ទាត់របស់ពួកគេ»។

«ថ្ងៃ​នេះ​គឺ​ដោយ​អារម្មណ៍ និង​មោទនភាព​យ៉ាង​ខ្លាំង​ដែល​យើង​បាន​ពាក់​អាវ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ជាមួយ​ពួក​គេ​ក្នុង​នាម​ជា​ដៃ​គូ​ដូច​ជា ចាន់ចាវ, ប៉ូលីន, ណូរុន, ភារ៉ាត់, សូដាវីត, សុភ័ក្ត្រ។ ពួកគេបានលេង​ជាមួយកីឡាករវ័យក្មេងដទៃ​ទៀតដូចជា សៀង ចន្ធា សម្បត្តិ សាទី គីមហ៊ុយ ដេល​ជាកីឡាករជំនាន់អនាគត ដែលនឹងនាំប្រទេសកម្ពុជាឡើងដល់កម្រិតកំពូលនៅថ្ងៃណាមួយ។ ខ្ញុំជឿជាក់លើពួកគេ»។

លើស​ពី​នេះ​! ខ្សបម្រើការពារ​របស់​ក្លិប Sarawak United រូបនេះបាន​និកយាយ​ថា​កុំ្វល់​ពី​លទ្ធផល​រយៈ​ពេល​ខ្លី​ហើយ​គិត​លើ​ការ​អភិវឌ្ឍន៍​រយៈ​ពេល​វែង។

«កុំខ្វល់ពីលទ្ធផលទាំងអស់ ខ្ញុំជឿជាក់លើដំណើរការដ៏វែងឆ្ងាយ ព្រោះពួកវាទាំងអស់សុទ្ធតែអស្ចារ្យ ហើយពួកគេនឹងប្រសើរឡើងច្រើនតាមពេលវេលា។
ក្នុង​នាម​ជា​រៀមច្បង យើង​ត្រូវ​ការ​គាំទ្រ​ពួក​គេ​ឲ្យ​ក្លាយ​ជា​កីឡាករ​កាន់​តែ​ល្អ​ដូច​កាល​ពី​មុន»៕

រូបភាព៖ CAMSPORT

ads
ads