ads
ads
(Khmer) រឿងរ៉ាវជុំវិញការ​រៀបចំខ្លួនរបស់​ក្រុម កោះកុងអេហ្វស៊ីក្នុង Cambodian Second League ​រដូវ​កាល​ 2022
27-January-2022

(Khmer) ការ​ប្រកួត​ក្នុងពាន​រង្វាន់ Cambodian League II នឹង​ចាប់​ផ្ដើមដំណាល​គ្នា​ជាមួយ​ Cambodian Premier League ពោលគឺ​នៅ​ថ្ងៃ​ទី​០៥ខែមីនាឆ្នាំ២០២២ ខណៈដែលក្រុមកោះកុងអេហ្វស៊ី​ដែល​ជាសមាជិកមួយក្នុងចំណោម​១២ក្លិបនឹង​ចូល​រួម​ក្នុងលីគ​ទី​២​នេះហើយ។

អ្នក​យកព័ត៌មានរបស់​គេហទំព័រ B8 Sport បាន​សម្ភាស​គ្រូបង្គោលក្លិប​កោះកុងអេហ្វស៊ី​លោក ហុក សុជីវ័ន្ត​ទាក់​ទង​ទៅ​និងការ​រៀបចំ​ក្លិប ការ​ចុះកុងត្រានិង​រៀងរ៉ាវលម្អិតនានាដែល​នឹង​កើត​ឡើង​សម្រាប់​របស់​របស់​លោក​នៅ​រដូវកាល​២០២២​ខាង​មុខ​នេះ។ តោះ​! ទៅ​អានសំណួរ-ចម្លើយរវាង​ B8 Sport Reporter ជាមួយលោក ហុក សុជីវ័ន្ត​៖

B8 Sport Reporter-ការរៀបចំ​ក្រុមសម្រាប់​រដូវ​កាល​ថ្មីរបស់​កោះកុងអេហ្វស៊ី​បាន​ដល់​កម្រិតណាហើយ? 

លោក ហុក សុជីវ័ន្ត​៖ «ការរៀបចំ​ខ្លួ​នមិនទាន់​ជាល្អ​ណាស់​ណា​ទេ ។ យើងបាន​ប្រមូលផ្ដុំកីឡាករខ្មែរៗយើងមួយចំនួន ហើយតំណាក់​កាល​នេះយើង​កំពុងផ្ដោត​ការ​ពង្រឹង​សមត្ថភាពបច្ចេកទេស និង​កាយសម្បទារបស់​ពួក​គាត់តែ​ប៉ុណ្ណឹងទេ! ហើយ​ទាក់​ទងទៅ​និង​ការ​ស៊ីជម្រៅគ្នា! យើង​មិន​អាច​វាយតម្លៃច្បាស់​លាស់​នៅ​ឡើយ ដោយ​សារ​ពួក​គាត់​ទើប​ចូល​មក គ្រាន់​តែ​ការ​ហ្វឹកហាត់រួម​គ្នាតិច​តួច និង​ពង្រឹងកាយសម្បទា ហើយ​យើងបាន​លេង​ជាមួយ ISI(អាយ អេស អាយដង្កោសែនជ័យ) មួយ​ប្រកួត ក្នុង​លក្ខខណៈគាត់​ស្គាល់​គ្នាទៅ​វិញទៅមក ។ ដូច្នេះ​យើង​មិន​អាច​វាយតម្លៃពី​ការ​យល់​ចិត្តគ្នាប៉ុណ្ណាទេ ។ យើង​នៅ​មាន​ពេលវេលា​ច្រើន​ទៀត»។

B8 Sport Reporter-ឃើញ​ថា​ក្លិបបាន​ចុះកុងត្រា​យក​កីឡាករថ្មីមួយចំនួន ហើយ​បង់​គិត​ថា​ប៉ុណ្ណឹង​អាច​គ្រប់គ្រាន់​សម្រាប់​ប្រកួតប្រជែងឬ​ទេ ឬ​មួយ​មាន​គម្រោងបន្ថែមកីឡាករថ្មី​ទៀត? ចុះកីឡាករបរទេស ក្លិប​គិត​យ៉ាងណាដែរ ស្រប​ពេល​ច្បាប់​ថ្មី​ឱ្យក្លិប​លីគ​ទី​២​ចុះកុងត្រាកីឡាករបរទេសបាន​៤​នាក់?

លោក ហុក សុជីវ័ន្ត​៖  «សម្រាប់​ការ​ចុះឈ្មោះ​បញ្ជី​កីឡាករ? ត្រង់ចំណុច​នេះ​យើង​និយាយ​ទៅ​គឺ​ចង់​បាន​កីឡាករ​ល្អៗ ច្រើ​នរួម​ទាំងកីឡាករបរទេស​ផង​ដែរ ប៉ុន្តែ​អ្វីៗ​ផ្ដោតទៅ​លើ​ថ្នាក់​ដឹកនាំ​ក្លិប ថា​តើ​យើង​មាន​គម្រោងចំណាយ​ប៉ុណ្ណា យើង​ទាម​ទារ​យក​លទ្ធផល​កម្រិត​ណា។ សម្រាប់​ការ​ប្រកួត​លីគ​ទី​២​នៅ​ឆ្នាំ​ថ្មី​នេះ យើង​គិត​ថា​វា​ជា​ការ​ប្រកួតប្រជែង​មួយកម្រិត​ទៀត ដែល​ខ្ពស់​ជាងរាល់​ឆ្នាំឆ្ងាយ ហើយ​មានកម្រិតប្រកួតប្រជែងខ្ពស់ អញ្ចឹង​ហើយ​យើង​ត្រូវ​តែ​រៀបចំ​កីឡាករ រៀបចំក្រុមគ្រប់​គ្រាន់ មាន​គុណភាព ​និង​តម្រូវឱ្យ​ពួកគាត់​លេង ដោយ​យល់​ពី​ទម្រង់​នៃ​ការ​លេង ការ​យល់​ចិត្ត​គ្នានៅ​ក្នុងក្រុម។ អញ្ចឹង​ហើយ! បើ​យើង​មាន​លទ្ធភាពបន្ថែម​យើង​ចង់​បាន​កីឡាករបរទេស និង​កីឡាករ​ល្អៗ គឺ​យើង​ត្រូវការ​ចំណាយ​ច្រើន​មែន​ទែន។ អាស្រ័យលើ​ថ្នាក់​ដឹកនាំ ថា​តើ​គាត់​ឱ្យ​យើងចំណាយ ឬ​ក៏​មាន​ម្ចាស់​ឧបត្ថម្ភបាន​កម្រិត​ណា​ដើម្បី​ឱ្យ​យើង​ចំណាយសម្រាប់​អ្វី​ដែល​យើងចង់​បាន​ទាំង​នេះ»។

“មែន​ទែន​ទៅ! ក្នុង​នាម​យើងជាគ្រូ! ការ​ដឹកនាំ​គឺ​យើង​ចង់​ឈ្នះ ចង់​ឡើង​ទៅ​មុខ​ឱ្យ​បាន​ខ្ពស់​ជាងហ្នឹង​ទៀត ទាំងពីកម្រិតនៃ​ការ​លេង និង​កម្រិត​នៃ​ការ​ចូល​រួមរបស់​ក្លិបយើង។ ច្បាស់​ណាស់​! យើង​ចង់​ទៅ​មួយកម្រិត​ទៀត អញ្ចឹង​ត្រូវ​ការ​ពង្រឹង​គុណភាពកីឡាករក្នុងស្រុកឱ្យបាន​ខ្លាំង”។

B8 Sport Reporter-អាចបង្ហាញគោលដៅ​បន្ទាប់​របស់​ក្រុម កោះកុងអេហ្វស៊ី ថាតើ​មាន​គម្រោង​បែប​ណា​ទៀតសម្រាប់​រដូវ​កាលក្រោយ? ចុះបងយល់យ៉ាងណាដែរ សម្រាប់​ការ​កាត់ក្លិប​មួយចំនួន​លីគ​ទី​២? សុំចំណាប់​អារម្មណ៍របស់​បង?

៣- ដូចខ្ញុំនិយាយ​ពី​ខាង​ដើម​អញ្ចឹង! គោលដៅរបស់​យើងគឺ​ចង់​ឡើង​ទៅ​មួយកម្រិត​ទៀតនៅ​ឆ្នាំក្រោយ។ សម្រាប់​ខ្ញុំ! លីគ​ទី​២​ឆ្នាំ​គ្មានអ្វីប្លែក​ទេ ព្រោះ​កម្រិតលីគ​ដែល​យើងចង់ឱ្យ​គុណភាព​ទៅ​មុខ ទាល់​តែ​ពួក​គាត់ ថ្នាក់​ដឹកនាំ ហ៊ានចំណាយ និង​រៀបចំក្លិប​មួយ​ទៅ​ជាសមាគមមួយ ក្រុមហ៊ុន​មួយដែលមានលក្ខខណៈស្ដង់ដារតាម​អ្វី​ដែល​គេ​ចង់​បាន។ បើ​យើង​ធ្វើ​បាន លីគរបស់​យើង​ក៏​ដើរ​ទៅ​មុខ និង​មាន​កម្រិតខ្ពស់​ដែរ។ ពួក​យើង​មិន​អាច​នៅ​ដដែលៗរាល់ឆ្នាំបាន​ទេ យើងត្រូវការ​អ្វីមួយដែល​ស្ដង់ដារ​។

«ខ្ញុំឃើញ​ថា​ការ​រៀបចំបាន​ល្អ​នៃ​ក្រុមហ៊ុនលីគដែល​គាត់​ចូល​មក តែ​អ្វីដែលទន្ទឹងរង់ចាំមើល​ តើ​ក្លិប​ដែល​កាត់មក​ទាំងអស់​នោះ និង​ក្លិប​ដែល​ចូល​រួម​លីគ​២ឆ្នាំនេះ រៀប​ចំ​ខ្លួនដើម្បីក្លាយជាក្លិបមួយអាជីព ដែល​ក្លាយ​ទៅ​ជាក្រុមហ៊ុនបាល់ទាត់ ក្លាយ​ជាក្លិប​មួយ​ដែល​លីគចង់បាន»។

«ខ្ញុំគិត​ថា​ សម្រាប់ម​កោះកុង យើង​មានគោលដៅរបស់យើង គឺ​គោលដៅ​ឡើង​ទៅ​លីគធំ Cambodian Premier League នៅ​ឆ្នាំក្រោយ។អ្វីដែលជាឧបសគ្គនៃគោលដៅរបស់​យើងគឺការចំណាយ។ បើ​យើងមានអ្វីសម្រាប់ចំណាយ និង​ការ​រៀបចំ​ល្អ យើង​អាចមាន​ការ​ប្រកួតប្រជែង ដើម្បីសម្រេច​នៃគោលដៅរបស់​យើង»។

ads
ads