(Khmer) សមាគមកីឡាបាល់ទាត់កោះកុង ចាប់ផ្តើមបើកការដ្ឋានសារសង់ទីលានហ្វឹកហាត់របស់ខ្លួនហើយនៅថ្ងៃនេះ ខណៈដែលក្លិបកំពុងមមាញឹកត្រៀមរៀបចំខ្លួនសម្រាប់ការប្រកួតប្រជេងក្នុង Cambodian League IIដែលខិតជិតមកដល់ទៅហើយនោះ។
ទីលានហ្វឹកហាត់នេះមានទីតាំងនៅក្នុងមន្ទីរអប់រំ យុវជន កីឡា ខេត្តកោះកុង ខណៈដែលគម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២២។ នៅខេត្តកោះកុងមានកីឡដ្ឋានបាល់ទាត់មួយចំនួនដែលអាចយកទៅប្រកួតបានគឺទីលានសាលាវិទ្យាល័យកោះកុង និងទីលានមន្ទីរអប់រំ យុវជន កីឡា ខេត្តកោះកុងនេះតែម្ដង៕