(Khmer) គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ ខេអឹមអេច បានចេញសេចក្ដីថ្លែងការពីការបញ្ចប់ការប្រកួតពានរង្វាន់បាល់ទាត់ ខេ អឹម អេច ទាំងអស់ មានដូចជា ពានរង្វាន់ KMH CHAMPOINS LEAUGE , KMH CUP U18 និង KMH SUPER CUP ចាប់ពីពេលនេះតទៅ ។
នេះគឺជាដំណឹងដ៏សោកស្ដាយមួយសម្រាប់បងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ ដោយសារការប្រកួតពានរង្វាន់ដែលមានសកម្មភាកន្លងទៅបានរួមចំណេកជាច្រើនក្នុងការអភិវឌ្ឍន៏ យុវជនកម្ពុជាតាមរយៈការរៀបចំព្រឹត្តិការពានយុវជន ដែលផ្ដល់ឱកាសឲ្យមានការចូលរួមពីបណ្ដាក្លិបពាក់កណ្ដាលអាជីព និងអាជីពដែលរួមចំណែកបណ្ដុះបណ្ដាលសមត្ថភាពយុវជនកម្ពុជាមួយចំនួនធំ រហូតដល់ជាប់ក្នុងក្រុមជម្រើសជាតិឈុតយុវជន និងក្រុមធំថែមទៀតផង។
យ៉ាងណាក្ដីតាមរយៈសេចក្ដីប្រកាសរបស់គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ ខេអឹមអេច ចំពោះការប្រកាសបញ្ចប់ការប្រកួតបាល់ទាត់ ខេអឹមអេច ទាំងអស់នេះដោយសារការខ្វះធនធាន ប៉ុន្តែមូលនិធិខេអឹមអេច នឹងនៅបន្តចូលរួមគាំទ្រវិស័យកីឡាបាល់ទាត់តាមរយៈកម្មវិធីប្រកួតផ្សេងៗ។
គួរបញ្ជាក់ផងដែរថា សកម្មភាពការប្រកួតបាល់ទាត់ ខេអឹមអេច ចាប់ផ្ដើមមានសកម្មភាពឡើងឡើងក្នុងឆ្នាំ២០១៥ ប្រមូលផ្តុំក្រុម សមាគម ក្លិបបាល់ទាត់ពាក់កណ្ដាលអាជីពល្អៗ និងយុវជន់មកពីក្លិបអាជីពមួយចំនួនពីលីគបាល់ទាត់ធំៗទូទាំងរាជធានីភ្នំពេញ៕