ads
ads
(Khmer) អ្នកគាំទ្រ KL City មិនយល់ស្របជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Cup លេងនៅកីឡដ្ឋាន Bukit Jalil
16-October-2022

(Khmer) ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Cup ឆ្នាំ 2022 រវាង Kuala Lumpur City (KL City) ទល់នឹងក្លឹប Omani Al Seeb នៅថ្ងៃទី 22 ខែតុលា ត្រូវបានគេរាយការណ៍ថានឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Bukit Jalil (SNBJ)។

ការផ្លាស់ប្តូរទីតាំងសម្រាប់ការប្រកួតនេះបានកើតឡើង ដោយសារតែកីឡដ្ឋានបាល់ទាត់ Kuala Lumpur ក្នុងទីក្រុង Cheras ត្រូវបានគេនិយាយថាមិនបំ​ពេញតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីធ្វើម្ចាស់ផ្ទះ។

គេយល់ថាបញ្ហាបច្ចេកទេសដូចជាការដំឡើងវីដេអូជំនួយអាជ្ញាកណ្តាល (VAR) និងកម្រិតពន្លឺនៃអំពូលភ្លើងមិនដល់ស្តង់ដារ 1800 lux គឺជាហេតុផលចម្បងត្រូវប្ដូរទីតាំងនៅកីឡដ្ឋានជាតិ​របស់ជម្រើសជាតិម៉ាឡេស៊ី SNBJ វិញ។

ស្ថានភាពនេះបានធ្វើឱ្យអ្នកគាំទ្រដ៏ស្មោះស្ម័គ្រនៃក្រុមរបស់ KL City មានការខកចិត្ត និងសម្តែងការមិនពេញចិត្តចំពោះការផ្លាស់ប្តូរទីកន្លែងប្រកួតតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពួកគេក៏បានចោទសួរអំពីមូលហេតុបានធ្វើឡើងដោយអ្នករៀបចំកីឡដ្ឋាន Kuala Lumpur Cheras Football Stadium, ក្រុមហ៊ុន Arcadin Services Sdn Bhd ដែល​មិន​យក​ចិត្តទុក​ដាក់ ដូច្នេះហើយទើបភ្លើងបំភ្លឺមិនដល់ស្តង់ដារដែល AFC ទាមទារ។

នេះក៏ព្រោះតែភាគីឯកជនដែលប្រគល់ឱ្យថែរក្សាកន្លែងប្រកួតនោះ ត្រូវបានគេរកឃើញថាមិនបានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ រហូតដល់បង្កបញ្ហាជាច្រើន ជាពិសេសក្នុងការប្រកួតពានរង្វាន់ AFC Cup កាលពីខែមុន។ ក្រុមហ៊ុន Arcadin ទទួលបានសិទ្ធិគ្រប់គ្រងកីឡដ្ឋាន Kuala Lumpur Football Stadium ចាប់ពីខែកក្កដា ឆ្នាំ 2021 ពីសាលាក្រុង Kuala Lumpur (DBKL) ដោយមានគោលបំណងផ្តល់នូវកន្លែងកីឡាល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រ KL City បានអះអាងថា Acardin មិនបានថែរក្សាបង្គន់របស់កីឡដ្ឋានឱ្យបានត្រឹមត្រូវដោយហើយមើលទៅកាន់តែកខ្វក់។ តាមរយៈរបាយការណ៍របស់ Arena Metro បានទទូចថាកីឡដ្ឋាននេះត្រូវបានប្រគល់ទៅឱ្យភាគីពាក់ព័ន្ធដូចជា KLFA ឬ KL City ដើម្បីឱ្យពួកគេអាចគ្រប់គ្រងខ្លួនឯងបានប្រសើរជាងមុន។

ទាក់ទិននឹងការដំឡើង VAR នេះ ក៏មានអ្នកគាំទ្រលើកឡើងថា បន្ទប់វីអាយភី ដែលគេរកឃើញនៅតំបន់នោះ ត្រូវធ្វើជាបន្ទប់ VAR ដើម្បីភាពងាយស្រួលដល់អាជ្ញាកណ្តាល។ កីឡដ្ឋានបាល់ទាត់ដែលមានមូលដ្ឋានក្នុងទីក្រុងគូឡាឡាំពួ មានសមត្ថភាពផ្ទុកមនុស្សបាន ១៨,០០០នាក់ បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Cup 2019 ដែលមានក្លិបមកពីប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមេសា ទល់នឹងក្លិបលីបង់ Al Ahed។

ដូច្នេះហើយ អ្នកគាំទ្រក្លឹប KL City នៅតែទទូចចង់ឃើញប្រវត្តិសាស្ត្រដែលបង្កើតឡើងនៅលើទីលានប្រកួតរបស់ពួកគេ ព្រោះនេះជាលើកទីមួយហើយដែលក្រុមរបស់ទីក្រុងមួយនេះបានលេងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតកម្រិតអាស៊ី។

ads
ads