ads
ads
(Khmer) ម្ចាស់​ក្លិបហាត់​ប្រាណ King Gym សំបូរ សុភ័ណ្ឌ មាន​លក្ខខ័ណ្ឌបី ដើម្បីចូលជួបសហព័ន្ធកាយវប្បកម្ម កម្ពុជា
20-January-2023

(Khmer) ម្ចាស់​ក្លិប​ហាត់​ប្រាណ The King Gym លោក សំបូរ សុភ័ណ្ឌ បាន​បង្ហាញលក្ខខណ្ឌមួយចំនួន៣​ដើម្បី​ចូលទៅ​សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់​ប្រាណ​កម្ពុជា​ ដើម្បី​ធ្វើ​ការ​ដោះស្រាយដោយ​សន្តិវិធី​នូវ​បញ្ហាកើត​ឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន (ចុចទីនេះ)។

ម្ចាស់​ក្លិប​ហាត់​ប្រាណរូប​នេះ​បាន​សរសេរក្នុងទំព័រ​ហ្វេសបុករបស់ខ្លួន​ថា ៖«កាលពីថ្ងៃម្សិលមិញ( 19,01,2023 )ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម បានចេញជាសារព័ត៌មានមួយ សុំឱ្យខ្ញុំទៅដោះស្រាយដោយសន្តិវិធីនៅទីតាំងសហព័ន្ធកាយវប្បកម្ម ។ ថ្ងៃដដែល ខ្ញុំក៏យល់ព្រមដោយស្នើឱ្យមានលក្ខខណ្ឌមួយចំនួនដូចខាងក្រោមៈ
1_ខ្ញុំទៅជាមួយមេធាវីផ្ទាល់ខ្លួនរបស់ខ្ញុំ
2_បងប្អូនដែលជាកីឡាករកាយវប្បកម្មអាចមានសិទ្ធិទៅចូលរួមទាំងអស់គ្នាបានដើម្បីដឹងឮជាសាធារណៈ។
3_អ្នកសារព័ត៌មានអាចទៅចូលរួមជាមួយគ្នាដើម្បីយកព័ត៌មានជាក់លាក់ឱ្យមហាជនបានដឹងទូលំទូលាយទាំងអស់គ្នាអំពីការពិតើ

លោក​បន្ត​ថា៖«យ៉ាងណាក្ដី! ខាងសហព័ន្ធបានយល់ព្រម ប៉ុន្តែព្រឹកថ្ងៃទី២០​ខែមករា​នេះ សហពន័្ធកាយវប្បកម្មបានផ្ញើលិខិតអញ្ជើញបែរជាផ្ទុយពីលក្ខខណ្ឌដូចខាងលើទៅវិញ ដោយសហព័ន្ធចង់ធ្វើបែបស្ងាត់ៗ និងឲ្យខ្ញុំទៅតែម្នាក់ឯង ខុសពីលក្ខខណ្ឌដែលសហព័ន្ធបានយល់ព្រម»។​

លោក​បាន​បញ្ជាក់​ដាច់​ខាត​ថា ៖«បើសហព័ន្ធមិនព្រមតាមសំណើខាងលើនេះទេ ខ្ញុំមិនទៅចូលរួមនោះទេ ព្រោះរឿងនេះវាអយុត្តិធម៌ហើយប៉ះពាល់ដល់កិត្តិយសខ្ញុំបាទយ៉ាងធ្ងន់ធ្ងរណាស់»។

រឿងរយីងរយោង​នេះ​កើត​ឡើង​ បន្ទាប់មាន​ព័ត៏មានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចដកកីឡាកាយវប្បកម្ម ចេញពីការប្រកួតហើយ ក្រោយសហព័ន្ធរកឃើញកីឡាករ ២រូប ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុ​ហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិ លើកទី៣ កាលពីថ្មីៗនេះ ៕

 

ads
ads