(Khmer) ក្រុមណាហ្គាវើលដ៏ទទួលបានបីពិន្ទុលើកដំបូងក្នុងកីឡដ្ឋានព្រីនស៍ ក្រោយជួបគ្នា៤លើកតាំងពីឆ្នាំ២០១៩ ហើយគ្រូបង្វឹកថ្មីលោក ឃឹម បូរីគឺជាអ្នកបំបែកកំណត់ត្រាមួយនេះ។
មួយគ្រាប់របស់ណាហ្គាវើលកបានដោយកីឡាករ Cristian នៅនាទី៦៦ក្នុងវគ្គទី២ហើយលទ្ធផលនេះលោក ឃឹម បូរីថាក្រុមអាចធ្វើបានហួសការរំពឹងទុកទៅទៀត។
«ចំពោះយើង! គ្រាន់តែរៀបចំសម្រាប់អ្បីដែលយើងបានត្រៀមលេងសម្រាប់ខ្លួនយើងប៉ុណ្ណោះ។ សម្រាប់វិសាខាយើងគ្រាន់តែមើលចំណុចខ្លាំងនិងចំណុចខ្សោយរបស់គាត់ហើយកាត់ផ្ដាច់ការលេងរបស់ពួកគាត់។
«សម្រាប់ខ្ញុំ! មួយគ្រាប់ហ្នឹងគឺគ្រប់គ្រាន់សម្រាប់បីពិន្ទុហើយ។ ចំពោះការលេងជាមួយវិសាខាយើងនៅមានចំណុចខ្វះខាតមួយចំនួនទៀតដែលយើងត្រូវកែឱ្យបានប្រសើរឡើងសម្រាប់ប្រកួតបន្ទាប់ទៀត»។
សម្រាប់ការប្រកួតក្នុងសប្ដាហ៍ទី៣ ណាហ្គាវើលដ៏នឹងត្រូវធ្វើដំណើរទៅកាន់ស្ដាតចាស់ជួបម្ចាស់ផ្ទះកំពុងឡើងជើង កងយោធិពលខេមរភូមិន្ទ ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២២នៅម៉ោង៦និង៣០នាទីល្ងាច៕