(Khmer) យោងតាមលោក Matteo Moretto អ្នកព័ត៌មានរបស់ Sky Sports បានឱ្យដឹងថាក្លឹប Barcelona មានឆន្ទៈក្នុងការដាក់សំណើយក Franck Kessie នូវប្រាក់បៀវត្សរ៍ខ្ពស់គឺ 6 លានអឺរ៉ូក្នុងមួយឆ្នាំ។
ប្រាក់បៀវត្សរ៍សរុបរបស់ Kessie នឹងច្រើនជាងជាងខ្សែបម្រើវ័យក្មេងរបស់ Barca បីនាក់រួមបញ្ចូលគ្នា នោះគឺ Pedri, Nico Gonzalez និង Gavi។ យោងតាមគេហទំព័រ Salary Spot Pedri ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតក្នុងចំណោមកីឡាករក្មេងៗដែលបានរៀបរាប់ខាងលើ ជាមួយនឹងប្រាក់ខែ១.៩លានអឺរ៉ូ ក្នុងមួយឆ្នាំបន្ទាប់ពីចុះកុងត្រាថ្មីកាលពីឆ្នាំមុន។
Nico រកបានត្រឹមតែ ៦០ម៉ឺនអឺរ៉ូក្នុងមួយឆ្នាំ បើទោះបីជាទទួលបានកោអីលេងទៀងទាត់ក្នុងឈុតធំក៏ដោយ។ Gavi គឺជាអ្នករកចំណូលបានតិចបំផុតក្នុងចំណោមអ្នកទាំងបី ជាមួយនឹងប្រាក់ខែតិចជាង១០ម៉ឺនក្នុងមួយឆ្នាំ។ យ៉ាងណាមិញ វាអាចនឹងផ្លាស់ប្តូរប្រសិនបើគាត់ចុះកិច្ចសន្យាថ្មីជាមួយ Barca។
ដូច្នេះ ការរួមបញ្ចូលគ្នានៃប្រាក់ខែរបស់ Pedri, Nico និង Gaviស្មើ២.៦លានអឺេរ៉ូ ក្នុងមួយឆ្នាំហើយលុយនេះ វាមិនស្មើសូម្បីតែពាក់កណ្តាលនៃកញ្ចប់ប្រាក់ខែដែល Kessie ទទួលបាននៅពេលគាត់ចុះកុងត្រាលេងឱ្យBarcelona។
ប្រភព៖ Sky Sports