(Khmer) គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Keisuke Honda បច្ចុប្បន្នកំពុងនៅប្រទេសម៉ាឡេស៊ី ហើយគាត់ក៏បានចំណាយពេលទៅទស្សនាកន្លែង និងសម្ភារៈបរិក្ខារដែលមាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Selangor Football Club (SFC) ផងដែរ។
ប្រទេសម៉ាឡេស៊ី គឺជាគោលដៅទី 3 នៅក្នុងវិស្សមកាលរបស់គាត់នៅអាស៊ីអាគ្នេយ៍ ក្រៅពីទីក្រុងហាណូយ និងបាងកក ចាប់តាំងពីការលាលែងពីតំណែងជាអ្នកចាត់ការក្រុមឈុតធំរបស់កម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោកក៏ត្រូវបានស្វាគមន៍ និងអមដំណើរដោយ Raja Muda Selangor (RMS), Tengku Amir Shah Ibni Sultan Sharafuddin Idris Shah Alhaj កាលពីរសៀលម្សិលមិញ។
ក្រៅពីបានទៅមើលទីលានហ្វឹកហាត់ ហុងដា ក៏បានទៅមើលកន្លែងហាត់ប្រាណ គ្លីនិក និងអាងហែលទឹកថ្មីដែលត្រៀមសាងសង់សម្រាប់វគ្គស្តារនីតិសម្បទារបស់កីឡាករផងដែរ។ អតីតកីឡាកររបស់ AC Milan ទំនងជាពេញចិត្តនឹងអ្វីដែលគាត់បានឃើញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Selangor FC នៅពេលដែលគាត់បង្ហាញមេដៃរបស់គាត់ជាសញ្ញានៃការកោតសរសើរចំពោះសម្ភារៈទាំងអស់ដែលមាន។
Honda ដែលធ្លាប់ចូលរួម World Cup ៣ដងពីមុនមក គិតថា បើចង់ក្លាយជាមហាអំណាច នោះម៉ាឡេស៊ីត្រូវវិនិយោគលើវិស័យបាល់ទាត់ដូចប្រទេសជិតខាងដែរ។ យើងត្រូវសួរថាតើពួកគេវិនិយោគប៉ុន្មានក្នុងវិស័យបាល់ទាត់របស់ពួកគេ។ ប្រទេសដូចជាថៃ និងវៀតណាមបានវិនិយោគច្រើនលើវិស័យបាល់ទាត់។
លោកបានបន្ថែមថា៖ «ប្រសិនបើយើងចង់ធ្វើដូចពួកគេ ប្រទេសនេះត្រូវការវិនិយោគបន្ថែមទៀត និងធ្វើការផ្លាស់ប្តូរពីគ្រប់ជ្រុងទាំងអស់ [រួមទាំងកន្លែងបណ្ដុះបណ្ដាលផងដែរ»។
គាត់ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Selangor FC ផងដែរក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ បន្ទាប់ពីរបាយការណ៍ពីគេហទំព័រកីឡា Tokyo Sports Web បានភ្ជាប់គាត់ទៅកាន់ក្រុម Red Giants មួយនេះ មុនពេល Honda ទទួលយកសំណើរបស់ក្លឹប Azerbaijani Neftci Baku នៅពេលនោះ។
តាមពិតទៅ ប្រសិនបើគាត់មានបំណងទៅបង្វឹកក្រុមណាមួយក្នុងលីគម៉ាឡេស៊ី ក៏ត្រូវបានគេមើលឃើញថាមិនអាចទៅរួចដែរ ព្រោះគាត់មានបទពិសោធន៍គ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជាពីមុនមក។