ads
ads
(Khmer) លោក Honda មាន​ផែនការ២​សម្រាប់ Sea games 2023 និងលក្ខណៈពិសេសរបស់ នីកូឡាស់ ឌឿង
26-October-2022

(Khmer) លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញពីផែនការចំនួន ២ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ពិសេស​លោក​បាន​បង្ហាញគំនិតវិជ្ជមាន​សម្រាប់​កីឡាករ​ Nick Taylor ផង​ដែរ។

«យើងមានផែនការជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម» ​នេះ​ជា​សម្ដី​របស់​លោក Honda និយាយ​ក្នុងកិច្ចសន្ទនា ជជែកពិភាក្សាគ្នាជាពិសេសទាក់ទងនឹងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ដែលជាក្រុមត្រូវត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

«វាពិតជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ពិតណាស់ យើងនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អតែដូចដែលអ្វីខ្ញុំបាននិយាយ យើងគួរតែយល់ថា ការប្រកួតប្រជែងនេះវាលំបាកយ៉ាងណា ប៉ុន្ដែពិតណាស់ អ្វីៗអាចកើតឡើង មិនថាទល់នឹងថៃ ឬវៀតណាម។ យើងប្រហែលជាអាចឈ្នះ ទោះបីជាមានភាគរយតិច ដូច្នេះហើយទើបបានជាយើងព្យាយាមបង្កើនភាគរយ ទោះបីជា១ភាគរយ ក៏យើងត្រូវតែប្រឹង»។

សម្រាប់​ផែនការ​រៀប​ចំព្រឹត្តិការណ៍ស៊ីហ្គេម​ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​លោក Honda ថា៖ពិត​ណាស់​យើងមានផែនការជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម១. គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ក្នុង និងក្រៅប្រទេសមុនស៊ីហ្គេមឆ្នាំក្រោយ។ យើងមានពេលដើម្បីអភិវឌ្ឍជាក្រុម ទាំងផ្នែកបច្ចេកទេស តាក់ទិច និងកាយសម្បទា។ ទី២. គឺការប្រើប្រាស់កីឡាករលើសអាយុ ពិតណាស់ប្រទេសដទៃប្រើប្រាស់បែបនេះដែរ។

«អ៊ីចឹងយើងនឹងជ្រើសរើសកីឡាករពិសេសៗដែលលើសអាយុទាំងនេះ ដែលមានលក្ខណៈពិសេស គឺជាអ្វីដែលយើងកំពុងធ្វើ»។

លើស​បី​នេះ​លោក​បានលើក​ឡើង​ពីចំណុចពិសេស​របស់ Nick Taylor ដែរថា៖«ជាកីឡាករល្អបំផុតម្នាក់ហើយ ជាកីឡាករមានមូលដ្ឋានគ្រឹះល្អ ក្រោយ​ហ្វឹកហាត់ក្នុងបរិយាកាសបាល់ទាត់​ដ៏ប្រសើរក្នុងប្រទេសអាមេរិក ហើយ​សម្រាប់គាត់ងាយស្រួលទំនាក់ទំនងជាមួយគ្នា។ សម្រាប់​ខ្ញុំគាត់ជាកីឡាករម្នាក់តែ​យ៉ាងណា​ គាត់​ត្រូវ​ការ​ពេល​វេលា​ដើម្បីសម្របខ្លួន។​ ក្នុង​ការ​ប្រកួតគាត់​មានឱកាសស៊ុត​បញ្ចូលទីដែរតែមិនបានសម្រេច​»។

 

ads
ads