(Khmer) ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់ Jotun Cambodia Embassy World Cup បានបញ្ចប់ទៅហើយកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ នៅតារាង AUPP ខណៈក្រុមបាល់ទាត់របស់ស្ថានទូតហូឡង់ជាម្ចាស់ជើងឯក។
លោក Christopher Grant អ្នករៀបចំកម្មវិធី Jotun Cambodia Embassy World Cup បានសម្ដែងក្ដីសោមនស្សរីករាយដែលព្រឹត្តិការណ៍នេះបានកើតឡើងហើយបញ្ចប់ទៅវិញយ៉ាងជោគជ័យ។ ការប្រកួតបាល់ទាត់នេះបានកើតឡើងដោយសារការចូលរួមពីស្ថានទូតរបស់ប្រទេសមួយចំនួនដែលមានទីតាំងនៅកម្ពុជា ហើយវាបានកើតឡើងទន្ទឹមការប្រកួតបាល់ទាត់ពិភពលោក 2022 FIFA World Cupនៅប្រទេសកាតា។
លោកបានបន្តថា វាជាមោទនភាពមួយដែលបាននាំយកព្រឹត្តិការណ៍ World Cup តូចមកកម្ពុជា ដែលមាន១០ក្រុមមកពីប្រទេសមួយចំនួនហើយភាគច្រើនប្រទេសដែលបានចូលលេងក្នុងព្រឹត្តិការណ៍ World Cup បានតំណាងជារបស់ខ្លួនមកប្រកួតក្នុងព្រឹត្តិការណ៍នេះ។ គោលបំណងនៃកម្មវិធីនេះគឺយើងនាំយកការសាមគ្គីគ្នា ការចូលរួមលេងបាល់ទាត់ជាមួយគ្នា រីករាយជាមួយការលេងកីឡា និងចូលរួមការប្រកួតប្រជែងដោយមានក្រុមមកពីអង់គ្លេស អាឡឺម៉ង់ ហូឡង់ ស្វីស និងក្រុមដទៃទៀត ដូចជាក្រុមក្រសួងអប់រំ យុវជន និងកីឡា និងក្រុម World Peace ជាដើម។
យើងធ្លាប់បានបង្កើតកម្មវិធីបែបនេះដែរហើយ ពិសេសផ្ដោតលើសាលាបាល់ទាត់យុវជន ការប្រកួតកម្រិតយុវជន។ ពិតណាស់! ទៅថ្ងៃមុខយើងពិតជាមានកម្មវិធីស្រដៀងគ្នានេះ ទៀតដែលមានការប្រកួតប្រជែងមកពីសាលាបាល់ទាត់នានា។ នាពេលកន្លងមកដោយសារបញ្ហាកូវីដធ្វើឱ្យយើងពិបាកក្នុងការបង្កើតកម្មវិធីបែបនេះ។ សប្ដាហ៍ក្រោយយើងមានកម្មវិធីប្រកួតប្រកួតដែលមានក្រុមបាល់ទាត់ក្មេងមកពីសាលាអន្តរជាតិនានាមកប្រកួតផងដែរ។