(Khmer) ព្រឹត្តិការណ៍ Jotun Embassy World Cup នឹងមានប្រទេសចំនួន 7 និងក្រុមបាល់ទាត់ចម្រុះមកពីក្រៅប្រទេសចូលរួមប្រកួតគ្នា ខណៈការប្រកួតនៅទីលាន AUPP Sports Club ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 យប់ ថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា។
ក្រុមដែលចូលរួមគឺមកពីស្ថានទូតនានាដូចជា៖ ក្រសួងអបរំ យុវជននិងកីឡា MOEYS (កម្ពុជា) ស្ថានទូតអង់គ្លេស, ស្ថានទូតបារាំង, ស្ថានទូតហូឡង់, ស្ថានទូតអាល្លឺម៉ង់, ស្ថានទូតស្វីស, ស្ថានទូតគុយវ៉ែត និងក្រុម World Peace Team។
សម្រាប់ការប្រកួតនឹងលេងក្នុងក្រុម៧នាក់ ៧នាក់ម្ខាង(7×7)ហើយជម្រុះទាល់តែរកឃើញក្រុមឈ្នះជើងឯក។ ប្រិយមិត្តអាចចូលរួមជាមួយមិត្តភ័ត្រ្ត បងប្អូននិងក្រុមគ្រួសារដោយរីករាយជាមួយការទស្សនាបាល់ទាត់ ហូបអាហារ និងផេសជ្ជៈពី The Vine Phnom Penh, Itacate Phnom Penh, Fat Passion, និង Movement: Physio l Fitness ។