ads
ads
(Khmer) Cancelo បន្តកុងត្រាថ្មីជាមួយ Man City រហូតដល់ឆ្នាំ២០២៧
02-February-2022

(Khmer) ខ្សែការពារស្លាបឆ្វេង Joao Cancelo របស់ Manchester City បានសម្រេចចិត្តបន្តកុងត្រាថ្មី២ឆ្នាំបន្ថែមទៀត ដែលនឹងរក្សាគេនៅឯកីឡដ្ឋាន Etihad Stadium រហូតដល់ឆ្នាំ២០២៧។

កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ បានក្លាយទៅជាតួអង្គដ៏សំខាន់របស់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ចាប់តាំងពីឆ្នាំ ២០១៩ ដោយ រូបគេធ្លាប់បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Premier League, EFL Cup និង រងជើងឯក Champions League កាលពីរដូវកាលមុន។

ក្រោយទទួលបានកុងត្រាថ្មី Cancelo បាននិយាយថា៖«Manchester City គឺ ជាក្លិបដ៏អស្ចារ្យមួយ ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលបានបន្តកុងត្រាថ្មី។ កីឡាកររបស់ Man City មានអ្វីៗគ្រប់បែបយ៉ាងដើម្បីឈានទៅដល់សក្តានុពលរបស់ពួកគេ មានសម្ភារៈបរិក្ខារដ៏អស្ចារ្យ កីឡាករលំដាប់ពិភពលោក និង អ្នកចាត់ការក្រុមដែលតែងតែជម្រុញអ្នកជារៀងរាល់ថ្ងៃ។ ខ្ញុំពិតជារីករាយក្នុងការធ្វើការនៅទីនេះ។ ខ្ញុំមានគោលដៅច្រើនណាស់ដែលខ្ញុំចង់សម្រេចបានមុនពេលខ្ញុំបញ្ចប់អាជីព ហើយ Man City ផ្តល់ឱ្យខ្ញុំនូវឱកាសដ៏ល្អបំផុតក្នុងការបំពេញមហិច្ឆតារបស់ខ្ញុំ។ កិច្ចសន្យាថ្មីនេះមានន័យថា ពេលនេះខ្ញុំមានការផ្តោតអារម្មណ៍ទាំងស្រុងលើការកែលម្អការប្រកួតរបស់ខ្ញុំ និង ការឈ្នះពានរង្វាន់បន្ថែមទៀតជាមួយក្រុម»៕

ads
ads