ads
ads
(Khmer) Daily Mail៖ Jesse Lingard ចាត់ទុកខ្លួនឯងជា “ជនរងគ្រោះ” នៅ Man United
06-May-2022

(Khmer) មក​ដល់​ពេលនេះទំនាក់ទំនងរបស់ Jesse Lingard ជាមួយ Manchester United ត្រូវបានខូចហួសពីការជួសជុលបាន​ទៅ​ហើយ។

យោងតាមកាសែត Daily Mail ដែលជាប្រភពលំដាប់ទី 2 កីឡាករវ័យ 29 ឆ្នាំមានអារម្មណ៍ថាគាត់គឺជា “ជនរងគ្រោះនៃការសន្យាដែល​មិន​អាច​ព្យាបាល ឬ​កែកុនមក​រក​ភាពប្រសើរ​ឡើង​វិញ​បាន​នោះ​ទេ” នៅ Old Trafford ។

ខ្សែប្រយុទ្ធដែលស្ទើរតែមិនបានបង្ហាញខ្លួនក្នុងយុទ្ធនាការរដូវកាលនេះ “មិនសប្បាយចិត្ត” ចំពោះការធ្វើដាក់​គាត់​ពីសំណាក់ក្លឹប។លើស​ពី​នេះ​ទៅ​ទៀត Lingard ត្រូវបានបដិសេធមិនឱ្យចូលលេងលើក​ចុងក្រោយជារបៀបនៃកាលាគ្នាក្នុងការប្រកួតរបស់ Man United ជាមួយ Brentford កាលពីថ្ងៃចន្ទ។

នៅដើមរដូវកាល 2021/22 លោក Ole Gunnar Solskjaer បានសន្យាថា Lingard នឹងមានកន្លែងមួយនៅក្នុងក្រុម។ មែនទែន​ទៅ! កីឡាកររូបនេះគ្រោង​ចាកចេញ​កាល​ពី​ខែមករា​បាត់​ទៅ​ហើយ ប៉ុន្តែ​ការ​ចាកចេញ​នេះត្រូវបាន​រារាំងបន្ទាប់ពីរឿងអាស្រូវ Mason Greenwood ។

ប្រភព៖ Daily Mail

ads
ads