(Khmer) ថ្លែងទៅកាន់វេបសាយ Bet365 លោក Jaap Stam បាននិយាយថា៖ “អ្នកត្រូវមានភាពឆេវឆាវ(aggressive)ប្រឆាំងនឹង Erling Haaland ហើយអ្នកត្រូវការការបិទបាំងផងដែរ»។
«មិនដូច្នេះទេ ប្រសិនបើអ្នកព្យាយាម និងប្រថុយលេងទល់នឹងគាត់មួយទល់នឹងមួយ ដោយមានចន្លោះច្រើននៅខាងក្រោយខ្នងអ្នក ពិតណាស់មាន៩លើកហើយដែលជួបបញ្ហាជាមួយគាត់ក្នុងការបិទបែបនេះ១០លើក»
«ក្រុមកំពុងផ្លាស់ប្តូរពីរបៀបរៀបចំខ្សែការពារ នៅពេលដែលគាត់កំពុងលេង ដោយសារតែការគំរាមកំហែងរបស់គាត់ យើងត្រូវដាក់កីឡាករខ្សែបម្រើម្នាក់នៅពីមុខគាត់»។
«វាផ្តល់ឱ្យពួកគេនូវពេលវេលាបន្ថែមទៀតនៅលើបាល់។ ប៉ុន្តែអ្នកត្រូវធ្វើការជ្រើសរើសដ៏សំខាន់ឥឡូវនេះក្នុងនាមជាអ្នករារាំង ដើម្បីការពារប្រឆាំងនឹង Haaland ។ តាមគំនិតខ្ញុំ ពេលកីឡាករណាម្នាក់កំពុងនៅលើទីលានរារាំងគាត់ ម្នាក់នោះត្រូវលេងបែបកាចដាក់គាត់ ហើយម្នាក់ទៀតត្រូវការបិទបាំងពីខាងក្រោអ្នក”។
Haaland ដែលសឹងបានមកចូលរួមជាមួយ Manchester United ច្រើនដង នឹងត្រូវប្រកួតជាមួយបិសាចក្រហមក្នុងការប្រកួត Manchester Derby នៅ Etihad នៅថ្ងៃអាទិត្យ។
កីឡាករវ័យ 22 ឆ្នាំរូបនេះពិតជាមានភាពទាក់ទាញសម្រាប់ Manchester City ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ក្នុងការប្រកួតតែ 10 ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់។
ប្រភព៖ Bet365