(Khmer) អ្នកចាំទី អ៊ុ សេរីរ័ត្ន បានសម្រេចចិត្តចាកចេញពី Tiffy Army FC ដើម្បីផ្លាស់ទៅកាន់ ព្រះខ័នរាជស្វាយរៀង ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ដោយរូបគេបានចាត់ទុកវាជាជំហ៊ានថ្មីរបស់គេនៅក្នុងអាជីពបាល់ទាត់។
អតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាខាងលើនៅមិនទាន់ជាសះស្បើយពីរបួសជង្គង់១០០ភាគរយនៅឡើយទេ ហើយ រូបគេក៏ពុំទាន់ដឹងច្បាស់អំពីពេលវេលាជាក់លាក់ក្នុងការអាចវិលត្រឡប់មកកាន់ទីលានប្រកួតផងដែរ ខណៈ រូបគេនឹងទទួលបានការព្យាបាលជាមួយព្រះខ័នរាជស្វាយរៀង។
សេរីរ័ត្ន បាននិយាយថា៖«វានឹងក្លាយជាជំហ៊ានថ្មីនៃអាជីពបាល់ទាត់របស់ខ្ញុំជាមួយនឹងក្លិបថ្មី និង គ្រូបង្វឹកថ្មី ដែលខ្ញុំអាចរៀនអ្វីថ្មីៗបន្ថែម។ ខ្ញុំ គិតថាវាសំខាន់ សម្រាប់អាជីពរបស់ខ្ញុំ ព្រោះខ្ញុំចង់បន្តការសិក្សាពីវា»។
អ្នកចាទីរូបនេះបន្តថា៖ «នៅព្រះខ័នរាជស្វាយរៀងវាមានការប្រកួតប្រជែងខ្លាំងណាស់ដូច្នេះខ្ញុំត្រូវតស៊ូដើម្បីប្រជែងយកកៅអីលេង។ បន្ទាប់ពីជាសះស្បើយ១០០ភាគរយ ខ្ញុំនឹងប្រឹងប្រែងតស៊ូដើម្បីប្រជែងយកកៅអីលេងជម្រើសដំបូងរបស់ក្លិប»។
«របួសរបស់ខ្ញុំមិនទាន់ជាសះស្បើយពេញលេញនៅឡើយទេ ហើយវានៅតែស្ថិតក្នុងដំណើរការនៃការព្យាបាល។ ខ្ញុំនឹងខិតខំធ្វើយ៉ាងណាឱ្យប្រាកដថាខ្ញុ អាច ត្រឡប់មកកាន់ទីលានវិញបានឆាប់តាមដែលអាចធ្វើទៅបាន»។
«ខ្ញុំមិនអាចប្រាប់អ្នករាល់គ្នាពីកាលបរិច្ឆេទពិតប្រាកដនៃការវិលត្រឡប់របស់ខ្ញុំនៅឡើយទេ ប៉ុន្តែសម្រាប់ពេលនេះខ្ញុំកំពុងព្យាយាមធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតជាមួយនឹងការគាំទ្រពីក្លិប»៕
ប្រភព៖ The Moring