ads
ads
(Khmer) ប្រធានក្លិប អាយ អេស អាយ ដង្កោសែនជ័យ​ បង្ហាញភាពវិជ្ជមាន និង​អវិជ្ជមាន ក្រោយ​ក្លិបចូលរួមលេង​លីគ២​រដូវ​កាលមុន
03-November-2022

(Khmer) ក្រុមបាល់ទាត់​អាយ អេស អាយ ដង្កោសែនជ័យបញ្ចប់​រដូវ​កាល​នៃ Cambodian League 2 រដូវ​កាល​២០២២ ដោយ​ឈរចំណាត់​ថ្នាក់​លេខ២ ខណៈម្ចាស់​ក្លិប​លោក កាំង សេន​ថា​លោក​ទទួល​បាន​បទពិសោធន៍ច្រើន​ មាន​ទាំងភាពវិជ្ជមាន និង​ទទួលបានភាពអវិជ្ជមាន​តិច​តួចប៉ុណ្ណោះ។

ផ្ដល់បទសម្ភាស​ជាមួយភ្នាក់ងារ​យកព័ត៏មានរបស់​ B8 Sport លោក​ កាំង សេន​បាននិយាយថា៖«សម្រាប់​ផលវិជ្ជមាននោះគឺ ពួកយើងមក​ចូលរួម​លីគ​ហើយ​ទទួលបាន​ចំណាត់​ថ្នាក់​លេខ២ ស្របទៅនឹងលក្ខខណ្ឌដែល​យើងបាន ពិសេស​បំពេញទៅ​នឹង​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​លីគ»។

«ផលវិជ្ជមានមួយទៀត ក្នុង​រដូវ​កាល​ហ្នឹង​ យើង​បាន​សាង​គ្រឹះដ៏រឹងមាំ ទាំងការ​គ្រប់គ្រង និង​វប្បធម៏​សម្រាប់​ក្លិប​របស់​យើង វាជាគ្រឹះដ៏រឹង​មាំសម្រាប់​យើង ហើយ​យើងនឹង​កសាងបន្ថែម​នៅឆ្នាំក្រោយៗទៀត ពីព្រោះទាំងកីឡាករ គ្រូបង្វឹក បុគ្គលិក និង​អង្គភាពរបស់​យើងទាំងមូល​បាន​យល់​ច្បាស់គឺទីមួយ គោលដៅរបស់​ក្លិប ទីពីរ​តម្លៃស្នូលរបស់ក្លិបដែល​យើង​បាន​សាងសង់​នៅ​រដូវ​កាល​មុន​ហ្នឹង»។

បុរសមាន​វ័យជិត ៤០ឆ្នាំរូបនេះបន្ត​ទៀតថា៖«សម្រាប់​ផល​វិជ្ជមាន​ទី៣​គឺ​យើង​ឃើញថា​សន្ទុះអ្នក​គាំទ្រ​មួយរយៈ​កាល​ចុង​ក្រោយ​នេះគឺច្រើន ដែលលើកទឹក​ចិត្តយើង​ឱ្យមាន​ការ​សាងសង់បន្ថែមលើទីលាន កន្លែងអង្គុយ និង​វិនិយោគបន្ថែម​ទៀត។ ទន្ទឹម​នឹង​នេះ អវិជ្ជមាន​មិន​សូវ​ជា​ឃើញទេ ប៉ុន្តែ​ពេល​យើងឃើញការ​គាំទ្រ​ខ្លាំងបែប​នេះ​ ហើយ​យើង​ឡើង​លេង​លីគទីមួយ​បែបនេះ ធ្វើ​ឱ្យ​ការពង្រីក វិនិយោគ ឬការ​ចំណាយ​របស់​យើង​លឿនជាង​ការ​គ្រោងទុក ដែលមានន័យថា​យើង​ត្រូវ​ធ្វើឱ្យ​លឿន​លើស​ពី​ផែនការ​ដែល​វាជាចំណុចប្រឈម​ តែវាមិនណាស់​ណា​ទេ»។

ads
ads