ads
ads
(Khmer) ក្លិប អាយ អេស អាយ ដង្កោសែនជ័យ​បង្កើតកម្មវិធី Football Street Art
05-February-2023

(Khmer) កាលពី​យប់​ថ្ងៃទី០៤​ខែកុម្ភៈឆ្នាំ២០២២ ក្លិបបាល់ទាត់​អាយ អេស អាយ ដង្កោសែនជ័យ​បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ ថា Football Street Art ដែល​បង្ហាញ​ពី​គំនូរ និង​អត្ថន័យ​ផ្សេង និង​មូលហេតុ​នៃ​ការ​គូសគំនូរ​នៅ​តាម​ជញ្ជាំង​របស់​កីឡដ្ឋាន AIA KMH Park ។

កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ពី​ប្រធាន​ក្លិប អគ្គលេខាធិការក្លិបនានាក្នុង​បាល់ទាត់​កម្ពុជា ព្រមទាំង​ភ្ញៀវជាតិ ​និង​អន្តរជាតិជាច្រើន​នាក់ទៀត។ លោក កាំង សេន​ប្រធាន​ក្លិបខាងលើ​បាន​បង្ហាញមូលហេតុ​ក្នុង​ការ​ធ្វើ​ពិធី​មួយនេះ និង​មានការ​គូសគំនូរ​តាមជញ្ជាង​របស់​កីឡដ្ឋាន​ថា៖

«ការបង្កើតឱ្យ​មាន​គំនូរ​តាមជញ្ជាំង និង​បង្កើតឱ្យមាន​គំនូរបែប​នេះ​ឡើង លោក​ចង់​បង្កើនសោភ័ណភាពក្នុង​កីឡដ្ឋាន លើក​ស្ទួយ​សិល្បៈគំនូរតាមជញ្ជាំង ដែល​ជាចំណុច​ទាក់ទាញ​មួយសម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ ដែល​មក​កាន់​កីឡដ្ឋាន AIA KMH Park មិន​ត្រឹម​តែរីករាយ​ជាមួយ​បាល់ទាត់​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងរីករាយ​ក្នុងការ​ទស្សនាសិល្បៈគំនូររចនាបថខ្មែរ ដែល​ពួកគេ​អាច​ថត​រូប ​និង​មក​ទស្សនាបាន»។

លោក​បន្ត​ថា៖« ផ្ទាំងគំនូរ​តាមជញ្ជាង​ទាំង​អស់​នេះ​សុទ្ធតែគូតាម​រចនាបទសិល្បៈខ្មែរ សត្វ​ក្នុងអទិទេព ដែល​មាន​ក្នុង​រចនាបទបុរាណក្នុងសម័យអង្គរ។ ក្លិបបាល់ទាត់ភាគច្រើន​ តែង​តែយក​សត្វណាមួយ​មក​ធ្វើ​ជាតំណាងរូប ឡូហ្គោ​របស់​ខ្លួន ហើយ​រូប​ទាំង​នេះ​បញ្ជាក់ពី​ការ​ភ្ជាប់​គ្នារវាង​សិល្បៈ​និង​កីឡា»។

ប្រធានក្លិប​រូប​នេះបន្ត​ថា សម្រាប់​តម្លៃ​នៃការ​គូសគំនូរ​នេះ​ក្លិប​អាច​ចំណាយបាន ហើយ​គំនូរទាំងអស់​​បាន​ចំណាយ​ពេលច្រើន​ខែមក​ដែរ ហើយ​ពេល​នេះ​រួចរាល់​អស់ហើយ។ សាធារណជនអាច​មក​ទស្សនា ថតរូប​បាន​ដោយ​សេរី​ទៀត​ផង៕

 

 

ads
ads