ads
ads
(Khmer) កីឡាករថៃ​ម្នាក់​ប្រើទម្រង់លេង​ វង់ ណយ​លើទីលាន​បាល់ទាត់​ដាក់គូប្រកួត​មួយកែងបែក២៤ថ្នេរពេល​នេះក្លិបផ្ដាច់​កុងត្រា​ហើយ
14-March-2022

(Khmer) Aitsaret Noychaiboon អតីតខ្សែការពារឆ្វេងរបស់ក្លឹប Bangkok FC បានបង្ហោះសារសុំទោសដល់គ្រប់ភាគី និងអ្នកគាំទ្រទាំងអស់ បន្ទាប់ពីវាយមួយកែងដៃដាក់គូប្រកួតកំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ Dragon Sky League (Thai League 3) ដែលការ​ប្រកួតនោះ ក្រុមម្ចាស់ផ្ទះ North Bangkok University យកឈ្នះក្រុមភ្ញៀវ Bangkok FC ដោយពិន្ទុ ៣-០។

មានព្រឹត្តិការណ៍ដ៏សំខាន់មួយនៅចុងបញ្ចប់នៃការប្រកួតនៅនាទី 90+4 ដែលAitsaret Noychaiboon កីឡាករ Bangkok FC បានព្យាយាមយកបាល់ចេញពី Supasan Ruang Supanimit កីឡាករ​របស់​ក្រុម North Bangkok University ប៉ុន្តែមកត្រូវទាក់ជើងពីក្រោយ ធ្វើឲ្យ Aitsaret Noychaiboon ស្ទុះចូលដោយប្រើកែងដៃឆ្វេង បណ្តាលឲ្យ Supasan ដួលបែកមាត់ រហូតដល់អាជ្ញាកណ្តាលគ្មានជម្រើស​ដកកាតក្រហមដេញ​ចេញ​ក្រៅទីលាន។

ថ្មីៗនេះ Aitsaret Noychaiboon បានចេញមុខបកស្រាយ​ក្រោយការ​ប្រកួតតាម​រយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំ Aitsaret Noychaiboon សូមសុំ​ទោសចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងថ្ងៃនេះ ខ្ញុំពិតជាហួសចិត្តខ្លាំងណាស់។ សូមអភ័យទោស កីឡាករលេខ 33 មក​ពី​តំបន់ខាងជើង។ អ្នកដឹងទេ គាត់បានទាត់ខ្ញុំនៅវគ្គទីពីរ បើទោះបីជា North កំពុងនាំមុខ 3-0 ប៉ុន្តែខ្ញុំក្លាយជាកីឡាករត្រូវស្តីបន្ទោសតែម្នាក់ឯង។ ខ្ញុំសូមអភ័យទោសដល់ចាស់ទុំ គ្រូបង្វឹក និងមិត្តរួមក្រុមទាំងអស់។ រួមទាំងកីឡាករទាំងអស់នៃក្រុម North Bangkok ខ្ញុំពិតជាមានអារម្មណ៍មិនល្អ។ ជាចុងក្រោយ ខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងអស់គ្នាម្តងទៀត»។

យ៉ាងណាមិញ ពីការចេញពាក្យសុំទោសលើកនេះ មានអ្នកគាំទ្រសួរថា ពិតជាសុំទោសដែលមានអារម្មណ៍ខុសមែន ឬយ៉ាងណា តួយ៉ាង ត្រង់ផ្នែកនោះ គាត់​សរសេរថា៖ «ប្រហែលជាដឹងហើយថា​គាត់មកទាត់​ខ្ញុំជាលើកទី២»។

ពេល​នេះ​ Aitsaret Noychaiboon ត្រូវ​បាន​ក្លិប​ Bangkok FCផ្ដាច់​កុងត្រា​និង​ដកឈ្មោះ​ពី​ក្រុម​បាត់​ទៅ​ហើយ៕

ads
ads