(Khmer) ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងវគ្គចែកពូល AFF Mitsubishi Electric Cup 2022 ស្ថានភាពប៉េណាល់ទីដ៏ចម្រូងចម្រាសបានកើតឡើង ខណៈដែលការប្រកួតក្រុមម្ចាស់ផ្ទះវៀតណាមបានយកឈ្នះក្រុមភ្ញៀវ៣ទល់០។
ក្នុងចំណោមគ្រាប់បាល់៣គ្រាប់នេះ គ្រាប់បាល់ប៉េណាល់ទីគឺកើតឡើងដោយភាពចម្រូងចម្រាស់ខ្លាំងដោយសារអាជ្ញាកណ្ដាលសញ្ជាតិជប៉ុនលោក Sato Ryuji បានផ្ដល់ឱ្យទៅវៀតណាម។ ស្ថានភាពត្រូវបានពន្យល់ដូចខាងក្រោម៖
«នៅនាទីទី 59 ក្នុងជម្លោះនៅខាងក្រៅបន្ទាត់ ខ្សែការពារ Azam Azmi របស់ម៉ាឡេស៊ី បានបង្កកំហុសទៅលើ Van Hau របស់វៀតណាម។ (តាមរូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយកីឡាករម៉ាឡេស៊ីបានជាន់មុខកីឡាករវៀតណាម)។
អាជ្ញាកណ្តាល Sato Ryuji បានផ្តល់បាល់ពិន័យ១១ម៉ែត្រ និងពិន័យកាតក្រហមដល់ខ្សែការពារ Azam Azmi របស់ម៉ាឡេស៊ី។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ពីព្រោះនៅក្រោមច្បាប់របស់ FIFA មាត្រា 14៖ “ការទាត់បាល់ប៉េណាល់ទីត្រូវបានផ្តល់ឱ្យ ប្រសិនបើកីឡាករទាត់បាល់ហ្វ្រីឃីកដោយផ្ទាល់នៅតំបន់ពិន័យ ឬក្រៅទីលាន ជាផ្នែកនៃការប្រកួត ដូចមានចែងក្នុងច្បាប់ក្នុងមាត្រា 12 និង 13″។
នៅក្នុងច្បាប់ទី 12 ថាប្រសិនបើកីឡាករប្រព្រឹត្តិបទល្មើសលើគូប្រកួតនៅក្រៅទីលានប្រកួត (ដោយបាល់នៅក្នុងការប្រកួត) អាជ្ញាកណ្តាលផ្តល់ការទាត់បាល់ហ្វ្រីឃីកនៅលើបន្ទាត់ព្រំដែនដែលនៅជិតកន្លែងដែលបទល្មើសបានកើតឡើង។ ការទាត់បាល់ហ្វ្រីឃីកគឺដោយផ្ទាល់ ឬដោយប្រយោល អាស្រ័យទៅលើបទល្មើស។
ប្រសិនបើការប្រព្រឹត្តល្មើសគឺជាការពិន័យដោយការទាត់បាល់ហ្វ្រីឃីកដោយផ្ទាល់ ហើយចំនុចនៅលើបន្ទាត់ព្រំដែនស្ថិតនៅក្នុងតំបន់ពិន័យរបស់ជនល្មើស នោះ ប៉េណាល់ទីត្រូវតែផ្ដល់ឱ្យ។