(Khmer) ខ្សែការពារឥណ្ឌូនេស៊ី Asnawi Mangkualam បានចាកចេញពី Ansan Greeners ជាផ្លូវការហើយទៅចូលរួមជាមួយក្លិប Jeonnam Dragons នៃលីគទី 2 របស់កូរ៉េខាងត្បូងក្នុងកិច្ចសន្យារយៈពេល 1 ឆ្នាំ។
កីឡាករវ័យ២៣ឆ្នាំរូបនេះបានចាប់ផ្ដើមលេងជាមួយ Ansan ចាប់ពីខែកុម្ភៈឆ្នាំមុន។ បន្ទាប់ពីជិតពីររដូវកាលមក អតីតកីឡាករ PSM Makassar បានបង្ហាញខ្លួនក្នុង 42 ប្រកួត ហើយបានរួមចំណែកពីរគ្រាប់ និង Assists បីលើក។
ការសម្តែងដ៏ល្អជាមួយក្លិប Ansan បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លិប Jeonnam Dragons ចង់បានគាត់សម្រាប់រដូវកាលថ្មីនៃលីគកូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ Jeonnam Dragons បានសរសេរថា៖
«សូមស្វាគមន៍មកកាន់ JDFC ។ Asnawi ដែលមានកម្ពស់ 174 សង់ទីម៉ែត្រ និងកាយសម្បទារឹងមាំ បានបង្ហាញទម្រង់លេងល្អនៅក្នុង K-League 2 នៅពេលដែលគាត់បានបង្ហាញខ្លួនចំនួន 40 ដង ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assist 3 ដងក្នុងរយៈពេល 2 រដូវកាល។
ទោះបីជាគាត់នៅសល់កុងត្រាមួយរដូវកាលជាមួយ Ansan Greeners ក៏ដោយក៏ Jeonnam Dragons សុខចិត្តចំណាយប្រាក់លើកិច្ចសន្យាដែលនៅសល់ដើម្បីទទួលបានសេវាកម្មរបស់គាត់»។
? ➡️ ?
?? #Asnawi Mangkualam has officially made the move from Ansan Greeners to Jeonnam Dragons!
Will he be the ? to their #KLeague 2 hopes this season?#K리그 | #전남 | #아스나위 | #ewako pic.twitter.com/thyXeduDe0
— K League (@kleague) January 27, 2023
Asnawi ពន្យល់៖ «ខ្ញុំស្ថិតក្នុងស្ថានភាពល្អនៅពេលនេះ។ ខ្ញុំសប្បាយចិត្តដែលបានចូលរួមជាមួយ Jeonnam ដែលអាចមានឪកាសទៅលេងនៅ K-League ។ Jeonnam គឺជាក្លឹបដ៏ល្បីល្បាញមួយដែលមានប្រវត្តិបាល់ទាត់ដ៏យូរអង្វែងរបស់កូរ៉េ។ ខ្ញុំនឹងធ្វើឱ្យល្អបំផុត» ។
ក្រៅពី Asnawi នៅមានកីឡាករម្នាក់ទៀតមកពីតំបន់អាស៊ីអាគ្នេយ៍ដែលលេងក្នុងលីគ 2 របស់កូរ៉េខាងត្បូងនោះគឺកីឡាករជម្រើសជាតិម៉ាឡេស៊ី R. Kogileswaran ដែលបានចូលរួមជាមួយ Chungbuk Cheongju ។
កាលពីរដូវកាលមុន Chungbuk បានលេងក្នុងលីគទី៣ ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 14 ក្នុងចំណោមក្រុមដែលបានចូលរួមចំនួន 16។ សម្រាប់រដូវកាលឆ្នាំ 2023 ក្លឹបនឹងលេងក្នុងការប្រកួត K2 ជាមួយក្លឹបមួយផ្សេងទៀតគឺ Cheonan City ។